សៀមរាបៈ នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់បានស្លាប់នៅក្នុងបន្ទប់លេខ៥ ផ្ទះសំណាក់ Royal Sokchhan ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះ ROWE SAM ភេទប្រុស កើតថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៨៥ ជាជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែនលេខ៥២៧២៤៨២៤៥ ជាភ្ញៀវទេសចរណ៍ ដែលចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប ស្នាក់នៅផ្ទះសំណាក់កើតហេតុខាងលើ។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ រួមជាមួយលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ប្រើប្រាស់ថ្នាំ ងងុយដេកលើសកម្រិតដែលបណ្តាលឲ្យស្លាប់ រីឯសព ត្រូវបានបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត៕





មតិយោបល់