កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ លោក ថៃ នរៈសត្យា បានធ្វើពិធីឡើងវីឡាថ្មី អមដោយពិធីសំពះផ្ទឹមប្រកាសឲ្យស្គាល់ភរិយាថ្មីរបស់លោកគួរឲ្យចាប់អារម្មណ៍ ខណៈដែលភរិយាថ្មីរបស់លោក ត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយបង្កើតរបស់ម្ដាយលោក ថៃ នរៈវិទូ ដែលជាភរិយាដើម ហើយជានារីស្រីស្អាត និងក្មេងជាងលោក ដល់ទៅជិត៤០ឆ្នាំ។
គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ នៅពេលដែលអ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៊ុកឈ្មោះ Tep Sreythea បានប្រកាសជាសាធារណៈក្នុងពិធីឡើងផ្ទះកាលពីថ្ងៃទី១៥ មិថុនាថា លោកថៃ នរៈសត្យា គឺស្វាមីរបស់ខ្លួន ដោយអ្នកនាងបានទាំងប្រកាសអរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែលពាក្យស្វាមីនេះ គឺអ្នកនាងចង់សំដៅលើលោក ថៃ នរៈសត្យា។ ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមប្រកាសអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការទើបសំពះផ្ទឹមនោះ ក៏មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផង។ ម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។ យ៉ាងណាមិញ មានការទម្លាយថា លោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរូបនេះ រួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉េម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនមានការប្រកាសជាសាធារណៈពីចំណងស្នេហ៍។ មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណងស្នេហ៍នៅឡើយទេ ប៉ុន្តែជីវិតរស់នៅ ពោរពេញដោយសុភមង្គលគួរឲ្យសរសើរ បើទោះជាលោក និងភរិយាក្រោយ មានអាយុខុសគ្នាជិត៤០ឆ្នាំ។ អ្នកចូលរួមពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមមិនខុសពីការរៀបការជាមួយភរិយាថ្មីរបស់លោក សុទ្ធតែលាន់មាត់ថា ភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ៧០ឆ្នាំទៅហើយ តែនៅតែមើលទៅស័ក្តសមនឹងនារីវ័យ៣០ស្ដើង ដែលជាភរិយាក្រោយ។ ភរិយារបស់លោកគយគន់យូរៗ មិនចាញ់សម្រស់តារាប៉ុន្មានឡើយ ដ្បិតថាមានវ័យ៣០បន្តិចមែន។
អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាសថា លោក ថៃ នរៈសត្យា គឺស្វាមី ដែលកាន់តែធ្វើឲ្យមហាជនលួចច្រណែនថា លោក ថៃ នរៈសត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាក្រោយវ័យស្មើនឹងកូន ធ្វើជាគូជីវិត៕































មតិយោបល់