ព័ត៌មានសិល្បៈ និងកម្សាន្ត

បុរសម្នាក់ត្រូវតុលាការគំរាមដាក់គុកមិនឲ្យផឹកស្រា៣ឆ្នាំ

អង់គ្លេសៈ បុរសគ្មានផ្ទះសម្បែងជនជាតិអង់គ្លេសម្នាក់ ត្រូវបានតុលាការចេញ បញ្ជាបង្គាប់​​​មិនឲ្យផឹកស្រានៅទីសាធារណៈព្រោះតែគាត់មាត់ដាចជេរប្រទេច និយាយផ្តេសផ្តាស​មិនដឹងទិសតំបន់ ។

លោក David Bellman មានអាយុ ៤៤ឆ្នាំរស់នៅក្នុង ទីក្រុង Bodmin រដ្ឋ Cornwall ចក្រភពអង់គ្លេស ត្រូវបានតុលាការ​ប្រមានថា លោកនឹងត្រូវជាប់គុកប្រសិនបើហ៊ានផឹកស្រវឹង​ជេរប្រទេចនៅក្នុង​ទីសាធារណៈម្តងទៀតទេ។

លោកត្រូវបានចៅក្រមនៅក្នុងទីក្រុង Bodmin ចេញលិខិតថ្កោលទោសលើឥរិយាបថ​រយៈពេល៣ឆ្នាំមិន​ឲ្យផឹកស្រវឹង។

សូមជម្រាបថា លោក Bellman ធ្លាប់បានជាប់ពន្ធនាគារពីបទល្មើសបំផ្លាញ់សណ្ដាប់ធ្នាប់សង្គម​ម្តងរួមមកហើយ​ ប៉ុន្តែលោកនៅតែបន្តប្រព្រឹត្តទង្វើនេះទៀតក្រោយពេលដោះលែង ហើយនាពេលថ្មីៗនេះ លោកតែងតែផឹកស្រវឹងជេរគេឯងតាមផ្លូវ ទីសាធារណៈ…ជាញឹកញាប់៕

មតិយោបល់