ភ្នំពេញៈ ជនសង្ស័យជាចោរលួច Laptop ម្នាក់ ត្រូវម្ចាស់គេក្រលែកឃើញទាន់ស្រែកថា ចោរៗបង្កឲ្យផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមម៉ូតូឌុប នៅក្បែរនោះដេញបានវាយទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច ។
ហេតុការណ៍នេះ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែកក្កដា ២០១៦ នៅចំណុចផ្ទះល្វែងមួយកន្លែងក្នុងបុរីញ៉ូថោន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនសង្ស័យខាងលើមានឈ្មោះ ផាន់ ធី អាយុ២៥ឆ្នាំ ស្នាក់ផ្ទះជួលម្តុំរោងចក្រ៦ជាន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
តាមសម្តីពីម្ចាស់ Laptop ឈ្មោះទ្រី រចនា អាយុ២៦ ជាបង្រៀនបើកបររថយន្តបានឲដឹងថា នៅមុនពេលកើតហេតុ នៅកន្លែងសាលាបង្រៀនបើកបរអាស៊ាន មាន Laptop មួយគ្រឿង ទុកនៅក្នុងផ្ទះក្បែរមាត់ទ្វារច្រកចូល ហើយពេលនោះគាត់បានដើរទៅខាងក្រោយមួយភ្លែត ក៏ស្រាប់តែមានជនសង្ស័យខាងលើដើរចូលមកក្នុងផ្ទះឃើញ Laptop របស់គាត់បានកាន់យកចេញទៅក្រៅចៃដន្យគាត់ បានដើរមកវិញប្រទះឃើញក៏រត់តាមពីក្រោយ តែជនសង្ស័យបានព្យាយាមរត់ឡើងម៉ូតូសង់កូរ៉េរបស់ជនសង្ស័យជិះចេញ តែត្រូវគាត់ស្រែកថា ចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងក្រុមអ្នករត់ម៉ូតូឌុបនៅទីនោះជួយដេញរហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី មុខផ្សារផេនសល ទើបក្របួចបាន នាំគ្នាវាយម្នាក់មួយដៃមួយជើងទ្រមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យត្រូវបានយកមកសាកសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសុំណំរឿង បញ្ចូនទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្ត៕
មតិយោបល់