ព័ត៌មានអន្តរជាតិ

ពួកសកម្មប្រយុទ្ធ ៦២ នាក់ ត្រូវសម្លាប់ ក្នុងប្រតិបត្តិការបោសសំអាត នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិនៃប្រទេស នៅថ្ងៃសុក្របានឲ្យដឹងថា កងកម្លាំងសន្តិសុខ អាហ្វហ្គានីស្ថាន បានជំរុញធ្វើការបោសសម្អាត ពួកសកម្មប្រយុទ្ធនៅក្នុងខេត្តចលាចល និងបានសម្លាប់សកម្មប្រយុទ្ធ ៦២ នាក់ ក្នុងប្រតិបត្តិការចុងក្រោយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

កងកម្លាំងសន្តិសុខជាតិអាហ្វហ្គាន (ANSF) បានធ្វើការបោសសម្អាត និងប្រតិបត្តិការយោធារយៈពេល ២៤ ម៉ោង នៅខេត្ត Nangarhar, Paktika, Wardak, Ghazni, Kandahar, Farah, Badakhshan, Takhar និងខេត្ត Helmand ដោយបានសម្លាប់ពួកឧទ្ទាមប្រដាប់អាវុធ ៦២ នាក់ និង ២៨ នាក់រងរបួស ព្រមទាំងពីរនាក់ទៀត ត្រូវបានឃាត់ខ្លួន នេះបើតាមសេចក្តីថ្លែងការណ៍មួយ របស់ក្រសួង។

ក្នុងប្រតិបត្តិការនេះ ANSF បានរកឃើញ និងរឹបអូសយកអាវុធ ហើយបើតាមសេចក្តីថ្លែងការណ៍ បាននិយាយថា មេបញ្ជាការរបស់ក្រុមបះបោរ ក្នុងតំបន់ចំនួនប្រាំនាក់ ត្រូវបានសម្លាប់ក្នុងនោះផងដែរ៕

មតិយោបល់