ព័ត៌មានសិល្បៈ និងកម្សាន្ត

HyunA ក្លាយជាប្រធានបទក្តៅសារជាថ្មី

កូរ៉េៈ គេដឹងយ៉ាងច្បាស់ថា សម្រាប់រូបភាពសិចស៊ីរបស់នាង និងជាការសម្បទានមួយដ៏គួរឲ្យស្រឡាញ់ នោះគឺនាង HyunA តែងតែធ្វើឲ្យមានប្រធានបទពិភាក្សា ក្នុងពិភពឧស្សាហកម្មកម្សាន្ត កូរ៉េ ។ នេះបើយោងតាម Koreaboo ចុះផ្សាយនៅពេលថ្មីៗនេះ។
ជាការចាប់អារម្មណ៍ ថ្មីមួយទៀត ក្នុងពិធីសម្ពោធ Mac និង Logan នៅសេអ៊ូល តារាចម្រៀងកូរ៉េនាង HyunA បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល តាមរយៈការបញ្ចេញនូវស្បែកសស្ងាច ជាមួយនឹងឈុតចំហល្វែងខាងលើ និងសំពតស្បែកលើក្បាលជង្គង់។
តារាចម្រៀង HyunA ក៏ត្រូវបានគេស្គាល់ថា ជាតារាចម្រៀងដែលចូលចិត្តលេងម៉ូដ ក្នុងពិភពសិល្បៈកូរ៉េ៕

 

Hyuna (2) Hyuna (1)

មតិយោបល់