ព័ត៌មានសិល្បៈ និងកម្សាន្ត

ង៉ែត សុភ័ក្រ ចេញបទ”ស្នេហ៍លាក់លៀម”

ក្រោយល្បីក្នុងបទ “បែកគ្នាទៅបងចេកទេ” តារាសម្ដែង លោក ង៉ែត សុភ័ក្រ បញ្ចេញស្នាដៃបទថ្មីទៀតហើយ ដោយបទចម្រៀង ដែលទើបតែចេញ MV ក្ដៅៗរបស់លោក គឺដាក់បង្ហោះមិនទាន់បានប៉ុន្មានផង ក៏មានអ្នកចូល ទស្សនា ដល់ពាន់នាក់បាត់ទៅហើយ។ ចម្រៀងអមដោយសាច់រឿងរបស់លោក កំពុងចាក់ដោតអារម្មណ៍យុវវ័យ ជាពិសេសអ្នកមានស្នេហា តែស្ថិតក្នុងទំនាក់ទំនងលាក់លៀម ដែលមុនខុសពីរង់ចាំក្បត់គ្នានោះ។

ស្នាដៃបទចម្រៀងមួយបទរបស់លោកនេះ លោកមិនត្រឹមតែរួមសម្ដែង ជាមួយតារាខ្មែរប៉ុណ្ណោះទេ តែក៏បានចូលរួមសម្ដែង ជាមួយជនបរទេសផងដែរ ដើម្បីរំលេចសាច់រឿងឲ្យកាន់តែល្អមើល។ លោក ង៉ែត សុភ័ក្រ ប្រកាសថា ចម្រៀង និងសាច់រឿងមួយបទនេះ កំពុងបង្រៀនឲ្យលោកកាន់តែស្គាល់ ពីបទពិសោធន៍ច្រើនឡើង ក្នុងអាជីពជាតារាចម្រៀង។

យ៉ាងណាមិញ នៅមិនទាន់ដឹងថា បទចម្រៀងដែលទើបចេញក្ដៅៗនេះ នឹងទទួលបានការគាំទ្រកម្រិតណានោះទេ ដោយលោកគ្រាន់តែប្រកាសថា នឹងបន្តផលិតស្នាដៃថ្មីៗ បម្រើអារម្មណ៍ដល់ទស្សនិកជនបន្ថែមទៀត ក្នុងអាជីពតារាចម្រៀង៕

https://youtu.be/yYsyk5uBS1o

មតិយោបល់