(ភ្នំពេញ)៖ នាង Viktoria Apanasenko គឹ ជា ម្ចាស់ ជ័យលាភីលំដាប់រងទី១ នៃ ការ ប្រកួត បវរកញ្ញា ចក្រវាល អ៊ុយក្រែន ឆ្នាំ ២០២១ ហើយនាង នឹង តំណាង ឲ្យប្រទេស អ៊ុយក្រែន ដើម្បី ទៅ បវរកញ្ញា ចក្រវាល ឆ្នាំ ២០២២។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ បវរកញ្ញារូបនេះ បានបញ្ចប់ការសិក្សាពីនាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យជាតិ Taras Shevchenko ជាមួយនឹងសញ្ញាប័ត្រផ្នែកការងារសង្គម ដោយរូបនាងចង់ជួយដោះស្រាយបញ្ហាសង្គម និងអាចគាំទ្រជនងាយរងគ្រោះ។
ក្រៅពីមានទឹកចិត្តជួយដល់សង្គមហើយ ងាកមកពីសម្រស់របស់នាងវិញ ក៏មានភាពសាកសម ជាមួយនឹងភាពស្រស់ស្អាត មានសក់ពណ៌ទង់ដែងភ្លឺចាំង និងទម្រង់មុខដូចតុក្កតាដ៏លេចធ្លោ រួមទាំងរាងកាយដែលមានតុល្យភាព និងទាក់ទាញជាទីបំផុត៕





មតិយោបល់