ព័ត៌មានសិល្បៈ និងកម្សាន្ត

រុន ណាកូ គ្រងតំណែងម្ចាស់ពានប្រជាប្រិយភាពប្រចាំឆ្នាំ

បន្ទាប់ពីដាក់អោយបោះឆ្នោតនៅលើផេក “គ្រួសារតារាកម្ពុជា” និងផេក”ផ្ទះតារា Home Stars” តារាសម្ដែង និងជាសមាជិកក្រុមបង្ហាញម៉ូដ BN ដែលកាលពីឆ្នាំមុន បានគ្រងឈុតព្រះបាទសុរិយាវរ្ម័ន ទី២ ហើយទទួលបានពានលេចធ្លោ និងត្រូវទម្រង់នោះ គឺជាអ្នកទទួលបាន Like និង Share នាំមុខគេ ហើយក្លាយជាម្ចាស់ពាន Year Award ឬ ពានប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា ក្នុងចំណោមម្ចាស់ពានទាំង៦។ ពានរបស់លោក ត្រូវបានប្រកាសជូននៅក្នុងការប្រកួតឈុតបុរាណលើកទី២ កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ នៅប្រាសាទសំបូរព្រៃគុក។

ការបោះឆ្នោតស្វែងរកម្ចាស់ពានប្រជាប្រិយ របស់គ្រួសារតារាកម្ពុជានោះ ត្រូវបានកំត់ឡើង ដោយអោយម្ចាស់ពានទាំង៦ មានសិទ្ធិអោយគេបោះឆ្នោត អោយតាមរយៈការ Like និង Share តាំងពីថ្ងៃទី១ កក្កដា រហូតដល់យប់ថ្ងៃទី៧ កក្កដា មុនការប្រកួតរដូវកាលថ្មីផ្លូវការប៉ុន្មានម៉ោង។

ម្ចាស់ពានទាំង៦ ដែលមានឈ្មោះអោយមហាជនបោះឆ្នោតអោយនោះ រួមមាន អ្នកនាង ម៉ៅ សុីណាត តារាចម្រៀង ម្ចាស់ពានគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ កញ្ញា ប៑េប៑ី តារាចម្រៀងផលិតកម្មថោន ម្ចាស់ពានលេចធ្លោប្រចាំ២០១៨ លោក សុិន សុធារិទ្ធ តារាសម្ដែង ម្ចាស់ពានគ្រងឈុតបុរាណកម្រ កាលពីឆ្នាំ២០១៨ លោក ម៉ែន អម្រុងរ័ត្ន តារាម៉ូដែល ម្ចាស់ពានឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ និង កញ្ញា ភី សម័យ តារាសម្ដែង ម្ចាស់ពានគ្រងឈុតបុរាណ ច្នៃផ្នែកនារី កាលពីឆ្នាំ២០១៨។

ឆ្លងកាត់ការបោះឆ្នោតភ្លូកទឹកភ្លូកដី លើសង្គមហ្វេសប៑ុក តារាទាំង៦ មានសំឡេងប្រកៀកប្រកិតគ្នា។ យ៉ាងណាមិញ ម្ចាស់ពាន លោក រុន ណាកូ ទទួលបានសំទ្បេងនាំមុខគេ នៅថ្ងៃបិទបញ្ចប់ការបោះឆ្នោត ទើបទទួលពានប្រជាប្រិយភាព សម្រាប់អ្នកគ្រងឈុតបុរាណរដូវកាលទី១

លោក រុន ណាកូ បង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីដណ្ដើម បានពានជាលើកទី២ ពីការបោះឆ្នោតរបស់មហាជន។ លោកកាន់តែសប្បាយចិត្ត ដែលតារារៀមច្បង អ្នកនាង ចាន់ តារាទី គឺជាអ្នកឡើងប្រគល់ពាន ដែលលោក បញ្ជាក់ថា កាលពីមុនធ្លាប់តែស្រម៉ៃ ប៉ុន្តែពេលនេះ ស្រាប់តែបានទទួលពាន យ៉ាងមានកិត្តិយសពី អ្នកនាង។ លោកក៏ប្រកាសអរគុណ ដល់គ្រួសារតារាកម្ពុជា ផងដែរ ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតឈុតបុរាណនេះឡើង ហើយផ្ដល់ឱកាសអោយ លោកក្លាយជាម្ចាស់ពានកាលពីឆ្នាំ២០១៨ ដែលជួយអោយលោកបន្តកាន់ពានប្រជាប្រិយភាពលើកនេះ ជាថ្មីទៀត៕

មតិយោបល់