ព័ត៌មានជាតិ

គាស់សោរបងផ្ទះចូលកាច់សោកម៉ូតូបានសម្រេចមិនបានប៉ុន្មានផងជាប់ខ្នោះប៉ូលិស

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចម៉ូតូម៉ាក់ធូដេរបស់ជនរងគ្រោះបានសម្រេច ហេតុការណ៍ឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ចំណុចម្តុំផ្លូវរថភ្លើងក្រុម៨ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ នឹម សម្បត្តិ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិមានឬទ្ធិ ឃុំព្រៃរាំង ស្រុកដងទង់ ខេត្តកំពត។
ជនរងគ្រោះឈ្មោះ បេ ភ័ព្វសំណាង ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៤៨ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាក ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FX-1732។

តាមសម្ដីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ៨យប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ខ្លួនបានទុកម៉ូតូមុខផ្ទះលេខ២០៤៨ រួចចូលសម្រាកបាត់ទៅលុះព្រឹកឡើងវេលាម៉ោង ៧ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩ រូបខ្លួនក៏ចេញពីក្នុងផ្ទះមើលម៉ូតូមិនឃើញឡើយ ហើយមើលទៅរបងផ្ទះត្រូវចោរគាស់។
ជនសង្ស័យឲ្យដឹងថា ខ្លួនបានកាច់សោកម៉ូតូធូដេនោះប្រាកដមែន។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់