ព័ត៌មានជាតិ

ផ្អើលអស់សមត្ថកិច្ចមួយខណ្ឌដូនពេញករណីលោកអធិការរងម្នាក់បានដេកស្លាប់ នៅក្នុងវត្តសារាវ័ន្ត

ភ្នំពេញ: កាលពីវេលាម៉ោង ៦និង៤០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវ១៧៨ កែងផ្លូវ១៩ នៅចំណុចក្នុងវត្តសារាវ័ន្ត សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីមន្រ្តីប៉ូលិសម្នាក់ដេកស្លាប់។

ជនរងគ្រោះឈ្មោះ ឈឹម វណ្ណនី ភេទប្រុស អាយុ ៥២ឆ្នាំ មានមុខរបរជាមន្ត្រីប៉ូលិសនៅខណ្ឌដូនពេញតួនាទីជាអធិការរងទទួលផែនអន្តរាគមន៍ មានស្រុកកំណើតនៅ ភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមា ខេត្តព្រៃវែង។

ដំណើររឿង៖ ករណីខាងលើនេះ ធ្វើកូនចៅនៅក្រោមបញ្ជាមានការសោកស្ដាយចំពោះរូបគាត់ជាខ្លាំង មុនពេលកើតហេតុគាត់មានជំងឺប្រចាំកាយ និងខ្យល់គ ហើយបានបម្រើការងារជាអធិការរងក្នុងខណ្ឌដូនពេញប្រហែល ៣០ឆ្នាំមកហើយ គ្រប់កូនចៅទាំងអស់សរសើរថា គាត់ជាមេល្អ ស្លូតបូត គ្មានកូនចៅណាមួយស្អប់លោកឡើយ ប៉ុន្តែរយ:ក្រោយនេះ លោកធ្លាក់ខ្លួនឈឺរួចទៅសម្រាកព្យាបាល បានធូរស្បើយត្រឡប់មកធ្វើការបន្តជាធម្មតា រហូតដល់ថ្ងៃកើតហេតុ មានប្រជាពលរដ្ឋប្រទះឃើញគាត់ខ្យល់គដេកដួល ក្នុងវត្តសារាវ័ន្តបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចខណ្ឌ ហៅរថយន្តសង្រ្គោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យ តែអកុលក៏ដាច់ខ្យល់ស្លាប់ពាក់កណ្ដាលផ្លូវ បន្ទាប់មកសព ត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់