កូរ៉េៈ វាមានរយៈពេលជាង ២ឆ្នាំទៅហើយ ដែលរឿងភាគមួយនេះ បានបញ្ចប់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ភាពយន្តនេះ តួឯកប្រុស និងស្រី បានបង្ហាញពីទិដ្ឋភាពថើបគ្នា លើសលប់ ខុសពីរឿងផ្សេងៗ ។
យោងតាម koreaboo ចុះផ្សាយកាលពីចុងសប្តាហ៍មុននេះ បានឲ្យដឹងថា សម្រាប់ភាពយន្តនេះ សម្តែងដោយតារាជើងចាស់ Jo In Sung និង Gong Hyo Jin ទទួលបានការចាប់អារម្មណ៍ លើផ្ទាំក្រណាត់ស ឬកញ្ចក់ទូរទស្សន៍ ជាមួយឈុតថើបគ្នា ដ៏លើសលប់។
សម្រាប់ភាពយន្តនេះ In Sung និង Gong Hyo Jin តម្រូវឲ្យថើបគ្នា ជាង២០ដង ។
ក្រោយពីបញ្ចប់ការថតរឿង In Sung និង Gong Hyo Jin ក៏លេចឭព័ត៌មានថា អ្នកទាំងពីរ មានទំនាក់ទំនងស្នេហា ជាមួយនឹងគ្នា ក្រៅឆាកផងដែរ។
បញ្ជាក់ផងដែរថា «It’s Okay, That’s Love» ប្រែថា«មិនអីទេ វាជាក្តីស្រឡាញ់» បានដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ SBS នៅឆ្នាំ២០១៤ មានរហូតដល់ទៅ ៦០ភាគ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់