ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សួង សុវណ្ណារ៉ា ម៉ៅក្លិបធ្វើខួបកំណើតធំ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី២៨ សីហា លោកសួង សុវណ្ណារ៉ា ដែលគេស្គាល់ថាជាផលិតករទូរទស្សន៍ល្បីឈ្មោះបានប្រារព្ធពិធីខួបកំណើតគម្រប់វ័យ២៥យ៉ាងអធឹកអធមនៅក្នុងក្លិបធំមួយនៅវត្តភ្នំ ដោយលោកចំណាយរហូតដល់រង្វង់១ម៉ឺនដុល្លារម៉ៅក្លិបទាំងមូលដើម្បីទទួលភ្ញៀវតែម្ដង។ ក្នុងពិធីនោះ ក៏ត្រូវគេឃើញធ្វើផ្គួបជាមួយពិធីសម្ពោធផលិតថែរក្សាសម្រស់ឈ្មោះ Dr. Tiara ផងដែរ ទើបគេឃើញតារាល្បីឈ្មោះយ៉ាងច្រើនកុះករបង្ហាញខ្លួនក្នុងយប់នោះ។

លោក សួង សុវណ្ណារ៉ា ដោយសារតែកម្មវិធីដែលលោកផលិតនាពេលកន្លងមកនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ទូរទស្សន៍ CTV8HD និង MyTV ទទួលបានការគាំទ្រ និងចង់ជួបជុំតារាសិល្បៈឲ្យបានសប្បាយរីករាយផង ទើបលោកសម្រេចចិត្តធ្វើខួប ផ្គួបនឹងការដាក់បង្ហាញផលិតផលថែរក្សាសម្រស់របស់លោកជាទ្រង់ទ្រាយធំ។ លោកថាតារាសិល្បៈប្រមាណជាង១០០នាក់ ត្រូវបានអញ្ជើញឲ្យចូលក្នុងកម្មវិធីរបស់លោក ដោយក្នុងនោះក៏មានការបង្ហាញម៉ូដប្លែកនៅពាក់កណ្ដាលយប់ ដើម្បីឲ្យភ្ញៀវកិត្តិយសបានសប្បាយរីករាយផងដែរ។

តារាដែលបានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធផលិតផល និងខួបកំណើតរបស់លោក សួង សុវណ្ណារ៉ា កាលពីយប់ទី២៨ សីហា នោះរួមមាន កញ្ញា ញឹម ចាន់ថន វីជេអាណូ កញ្ញាគៀត សុវណ្ណាឡាង លោកម៉ាដូណា លោកអាឡិចដូហ្វី លោកប៊ឺរី លោកណាខុន អ្នកនាងទូច ស្រីលក្ខណ៍ កញ្ញាឱក សុម៉ាដាលីស កញ្ញា ពៅ លីដា លោកចន ច័ន្ទដារ៉ា លោកពៅ ពិសិដ្ឋ និងតារាល្បីឈ្មោះជាច្រើនផ្សេងទៀត៕

https://youtu.be/Cvdx8vFDgfQ

photo_2016-08-28_22-54-40photo_2016-08-28_22-54-36photo_2016-08-28_22-54-34photo_2016-08-28_22-54-31photo_2016-08-28_22-54-29photo_2016-08-28_22-54-25photo_2016-08-28_22-54-22photo_2016-08-28_22-54-19photo_2016-08-28_22-54-16photo_2016-08-28_22-54-13photo_2016-08-28_22-54-10photo_2016-08-28_22-54-07photo_2016-08-28_22-54-04photo_2016-08-28_22-54-02photo_2016-08-28_22-53-59photo_2016-08-28_22-53-56photo_2016-08-28_22-53-53photo_2016-08-28_22-53-51photo_2016-08-28_22-53-48photo_2016-08-28_22-53-44photo_2016-08-28_22-53-42photo_2016-08-28_22-53-39photo_2016-08-28_22-53-36photo_2016-08-28_22-53-34photo_2016-08-28_22-53-31photo_2016-08-28_22-53-28photo_2016-08-28_22-53-25photo_2016-08-28_22-53-22photo_2016-08-28_22-53-20photo_2016-08-28_22-53-16photo_2016-08-28_22-53-14

មតិយោបល់