ព័ត៌មានជាតិ

គំនុំរាំធុងបាស់ ចាក់ក្បាច់មិនឈ្នះ តាមវាយដល់ផ្ទះ របួសបែកក្បាល

កណ្តាល: ក្មេងស្ទាវ០២ក្រុម ចាក់ក្បាច់រាំដុងបាស់ ឌឺដងដាក់គ្នាមិនឈ្នះ តាមវាយជនរងគ្រោះចំនួន០២នាក់ដល់ផ្ទះ បណ្តាលឲ្យរងរបួសស្នាម កាលពីវេលាម៉ោង២០៖៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ចំនុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពឲ្យដឹងថា ជនរងគ្រោះទាំង០២នាក់ ទី១-ឈ្មោះ ថុល ស៊ីជូ ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំភូមិឃុំកើតហេតុ (របួសក្បាលខាងមុខចំហៀងខាងឆ្វេង០១កន្លែង ស្មាឆ្វេង០១កន្លែង)។​ ទី២-ឈ្មោះជា លឹម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅ ភូមិឃុំកើតហេតុ (របួសក្បាលចំហៀងខាងស្តាំ០១កន្លែង)។

ប្រភពបន្តថា ជនល្មើសមានគ្នាចំនួន០៦នាក់ តែឃាត់ខ្លួនបាន០១នាក់ ទី១-ឈ្មោះ ជាន យុ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស៊ីធរលិច ឃុំស៊ីធរ ស្រុកខ្សាច់ណ្តាល ខេត្តកណ្តាល(ឃាត់ខ្លួន)។ ទី២-ឈ្មោះ ឆុំ ណុយ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា(រត់គេចខ្លួន)។ ទី៣-ឈ្មោះ ប្រុស កាមីន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្នែរ មុខរបរ កសិករនៅភូមិឃុំជាមួយគ្នា(រត់គេចខ្លួន)។ ទី៤-ឈ្មោះធី សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា(រត់គេចខ្លួន)។ ទី៥-ឈ្មោះ ខុម ដេតភេទប្រុសអាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា (រត់គេចខ្លួន)។ ទី៦-ឈ្មោះម៉ុន ហយ ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា (រត់គេចខ្លួន)។ ចំណែកវត្ថុតាងរួមមាន៖ ខ្សែក្រវ៉ាត់ ១ និងច្រវាក់០១មានមេសោរ។

បើតាមប្រភពបានបញ្ជាក់ទៀតថា កន្លងមកជនរងគ្រោះ និងក្រុមជនល្មើសមានគំនុំជាមួយគ្នា បញ្ហាពេលរាំឌឺដាក់គ្នា។ នៅពេលកើតហេតុ ជនរងគ្រោះទាំង០២នាក់បានដើរចេញពីកន្លែងរាំធុងបាស់ ត្រឡប់មកផ្ទះវិញ ពេលដើរមកដល់មុខផ្ទះឈ្មោះ ល័ក្ខ ណេន (ប្តីប្រពន្ធ) ស្រាប់តែឃើញក្រុមជនល្មើសទាំង៦នាក់មកស្ទាក់ព្រួតវាយក្រុមជនរងគ្រោះ បណ្តាលឲ្យរងរបួសស្នាមហើយរត់គេចខ្លួន ក្នុងពេលនោះដែរ កម្លាំងប៉ុស្តិ៍ស៊ីធរចេញអន្តរាគមន៍ឃាត់ខ្លួនជនល្មើសបាន០១នាក់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្នាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់