ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្រស់ស្អាតណាស់ Fashion ក្រៅឆាក របស់គ្រួសារតារាកម្ពុជា

រូបភាពជាច្រើនសន្លឹក ដែលបង្ហាញពី Fashion ក្រៅឆាករបស់ម្ចាស់ពាន និងតារាដែលបានគ្រងឈុតបុរាណមួយចំនួន នៅបរិវេណប្រាសាទសំបូរព្រៃគុក ដែលរៀបចំដោយគ្រួសារតារាកម្ពុជា កំពុងទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយសារតែរូបភាពទាំងនោះ ហាក់ដូចជាប្លង់ថតកុន ឬ ទិដ្ឋភាពនៅសម័យបុរាណកាលពិតៗ ដែលគេកម្រឃើញ។ រូបភាពទាំងនោះ ទោះជាត្រូវគេដឹងថា ជាទិដ្ឋភាពថតលេង ប៉ុន្តែសំលៀកបំពាក់ និង សកម្មភាពដែលឆ្លុះបញ្ចាំងពីសម័យកាលដ៏រុងរឿងរបស់ខ្មែរ ហើយថតភ្ជាប់នឹងបរិយាកាសព្រៃព្រឹក្សា និងប្រាសាទសំបូរព្រៃគុក បានក្លាយជាផ្ទាំងទស្សនិយភាពដ៏ល្អឥតខ្ចោះ ដែលចាក់ដោតអារម្មណ៍អ្នកបានឃើញឲ្យអណ្ដែតអណ្ដូង ទៅកាន់អតីតនាសម័យដើម។ នេះក៏បង្ហាញថាកូនខ្មែរជំនាន់ក្រោយ រួមគ្នាអភិរក្សវប្បធម៌របស់ជាតិបានល្អ គួរឲ្យស្ងើចសរសើរផងដែរ។

រូបភាពសន្លឹកទាំងនេះ ហាក់បីដូចជាមានការរៀបចំផ្ចិតផ្ចង់ពីអ្នកជំនាញផ្នែកសិល្ប:បុរាណ ទាំងការពិតគឺគ្រាន់តែជាការរៀបចំដោយតារាសិល្ប:ម្នាក់ៗ និងគ្រាន់តែជាការចាត់ចែងដោយក្រុមគ្រួសារតារាកម្ពុជា ក្នុងបំណងបំផុស និងចូលរួមលើកស្ទួយដល់វប្បធម៌ជាតិ។
ខាងក្រោមនេះ ជាទិដ្ឋភាពថត Fashion ក្រៅឆាក របស់ម្ចាស់ពាន កញ្ញា ភីយ៉ា ដែលគ្រងឈុតស្រីទេព ហើយជាប់ចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតឈុតបុរាណឆ្នាំ២០១៩នេះ អមដោយម្ចាស់ពាន និងតារាជាច្រើនទៀត ដែលមានដូចជា លោក រុន ណាកូ ម្ចាស់ពានចំនួនគឺពានឈុតបុរាណត្រូវទម្រង់-លេចធ្លោប្រចាំឆ្នាំ២០១៨ និងពានជាម្ចាស់ពានដែលប្រជាប្រិយភាពប្រចាំឆ្នាំ។ ក្នុង Fashion នេះ លោកគ្រងឈុតព្រះបាទជ័យវរ្ម័នទី៧។ ក្រៅពីនោះក៏មាន លោក ឌួង តារាផាឌីន ម្ចាស់ពានលេខ១គ្រងឈុតព្រះគ្រូព្រាហ្មបុរោហិតក្នុងសម័យកម្ពុជា កាន់ស៊ប់សាសនាព្រាហ្មណ៍។ ម្ចាស់ពានចំណាត់ថ្នាក់លេខ៣ លោក លឿង វិដាល ដែលគ្រងឈុតព្រះលក្ខណ៍ , អ្នកនាង សាង សុរិយា តារាសម្ដែង, កញ្ញា អ៊ុង នីនិច តារាចម្រៀងនៅក្នុងកម្មវិធីនាការប្រកួតនោះ, កញ្ញា ហ៊ុន ម៉ាលីស អតីតបេក្ខនារីកម្មវិធីសំនៀងឯកប៉ុស្តិ៍បាយ័ន ដែលជាតារាចម្រៀងក្នុងការប្រកួតនោះ, លោក ស៊ិន សុធារិទ្ធ ម្ចាស់ពានឈុតបុរាណច្នៃ កាលពីឆ្នាំ២០១៨ និងតារាៗគ្រងឈុតបុរាណ ជាច្រើនរូបទៀត ទើបអាចបង្កើត Fashion ទម្រង់បុរាណដ៏ឥតខ្ចោះទាំងនេះ។

ចង់ដឹងថា រូបថត Fashion ទាំងនេះ ទាក់ទាញកម្រិតណា សូមអញ្ជើញទស្សនា៖

មតិយោបល់