ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងអ្នកថ្មើរជើង បណ្ដាលឲ្យមនុស្ស ៣នាក់របួសធ្ងន់ស្រាល

តាកែវ: នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៣០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចភូមិធ្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ តាមបណ្ដោយផ្លូវជាតិលេខ១២៩អា រវាងម៉ូតូ និងអ្នកថើ្មរជើង។

ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី០៨ ពាក់ស្លាកលេខ តាកែវ 1D-8569 អ្នកបើកបរឈ្មោះ មិន សំអឿន ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរសន្តិសុខរោងចក្រ រស់នៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ រងរបួសធ្ងន់។

អ្នកថ្មើរជើងទី១ឈ្មោះ សឿន ម៉ាប់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិធ្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ របួសស្រាល។
អ្នកថ្មើរជើងទី២ឈ្មោះ ស៊ុំ រៀត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិធ្នុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ របួសស្រាល។

មូលហេតុ៖ អ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្ន និងអ្នកថ្មើរជើងធ្វើដំណើរគ្មានភ្លើងបំភ្លឺ ឫសញ្ញាក្នុងពេលយប់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកជនរងគ្រោះ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

មតិយោបល់