ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែង ភុល សុវណ្ណដានីន ត្រៀមបំពេញបេសកកម្មនៅវៀតណាម

យោងតាមសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ តារាសម្ដែង លោក ភុល សុវណ្ណដានីន ដែលមានតួនាទីជាវរសេនីយ័ត្រី(ស័ក្ត៤) នាយរងការិយាល័យ នៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបានក្រសួងមហាផ្ទៃបញ្ជូនអោយទៅសិក្សាវគ្គបំប៉នរយៈពេល៣ខែ នៅក្នុងប្រទេសវៀតណាម។ ជាមួយនឹងសេចក្ដីប្រកាសនេះ លោកនឹងបាត់មុខពីការសម្ដែងមួយរយៈ ខណៈដែលលោកក៏ទើបតែលេចធ្លោ ក្នុងរឿងមួយចំនួនរបស់ផលិតកម្មLD។

តារាសម្ដែង លោក ភុល សុវណ្ណដានីន ទទួលស្គាល់ថា លោកពិតជាត្រូវអង្គភាពក្រសួងមហាផ្ទៃ ដែលលោកបម្រើការបញ្ជូនអោយទៅសិក្សានៅក្នុងប្រទេសវៀតណាម ដោយគម្រោងនឹងចាកចេញទៅនៅថ្ងៃទី២២ កក្កដា ក្នុងឆ្នាំ២០១៩នេះ ហើយរហូតដល់៣ខែក្រោយ ទើបលោកត្រលប់មកវិញ។ លោកថាបេសកកម្មដែលលោកចាកចេញនេះ មិនមែនជាលើកទី១ទេ ដោយគ្រាន់តែដំណើរចាកចេញលើកនេះ ត្រូវចំដំណាក់កាលដែលលោក មានគេទាក់ទងអោយសម្ដែងរាប់មិនអស់។

យ៉ាងណាមិញលោកនឹងត្រលប់មកសម្ដែងក្រោយបញ្ចប់បេសកកម្ម នៅក្នុងប្រទេសវៀតណាមវិញ ដោយភាពយន្តដែលលោកនឹងចេញមុខ ក្នុងពេលខាងមុខ ក៏ជាតួអង្គល្អមួយ មិនអន់ជាងរឿង “មនុស្សឆ្កួត” និងរឿង”ទង់ព្រលឹង” នោះផង។

ជាមួយនឹងការទម្លាយនេះ ធ្វើអោយម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង ថាតារាសម្ដែង លោក ភុល សុវណ្ណដានីន គឺជាតារាសម្ដែងមួយរូប ដែលក្រៅពីមានកេរ្តិ៍ឈ្មោះ បោះសំទ្បេងនៅក្នុងសិល្បៈ ក៏ជាតារាដែលមានការងាររឹងមាំ ប្រចាំនៅក្នុងក្រសួងមហាផ្ទៃផងដែរ។ តំណែងរបស់លោក ត្រូវគេប៉ាន់ស្មានថា នឹងជួយអោយលោកអាចឈោងតំណែងជាមន្ត្រីជាន់ខ្ពស់ ឬ ឋានៈឯកឩត្តមដោយមិនពិបាកនោះទេ នៅពេលខាងមុខ៕

មតិយោបល់