Post News Media ព័ត៌មានជាតិ អាសូរណាស់! រថ...

អាសូរណាស់! រថយន្តធន់ធំបើកបុករថយន្តខូចចតលើផ្លូវ បណ្ដាលឲ្យជាងជួសជុលម្នាក់ស្លាប់ យ៉ាងអាណោចអធ័ម

ពោធិ៍សាត់: កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តធន់ធំ បើកបុករថយន្តខូចចតលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ភូមិក្ដីស្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនបង្កឈ្មោះ ញ្ញាត ជន បើករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានពាក់ស្លាកលេខ ។
ជនរងគ្រោះឈ្មោះ ថម ផល ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់) និងម្នាក់ទៀតរត់គេចខ្លួន។

ដំណើររឿង៖ មុនពេលកើតហេតុ រថយន្តបង្កធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ស្រាប់តែបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2405 ដែលខូចចតលើផ្លូវ បណ្ដាលឲ្យជនរងគ្រោះជាជាងជួសជុលរថយន្ត ជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បែកក្បាលចេញខួរ ស្លាប់យ៉ាងអាណោចអធ័ម ចំណែកអ្នកជួយជួសជុលរថយន្តម្នាក់ទៀត រត់គេចខ្លួន ជិះម៉ូតូម៉ាក វ៉េវ អាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ខូចខាតទាំង ២គ្រឿង ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រីឯអ្នកបើកបររថយន្តខូចបានរត់គេចខ្លួនបាត់ស្រមោល ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕