ព័ត៌មានសិល្បៈ និងកម្សាន្ត

ទីបំផុត! តារាប្រុស Yoon Kyesang បង្ហាញថាមិត្តស្រីរបស់ខ្លួនជា CEO ក្រុមហ៊ុនគ្រឿងសំអាងល្បីម្នាក់

 

(កូរ៉េ)៖ តារាចម្រៀងនិងជាតារាសម្តែងល្បីឈ្មោះមួយរូបរបស់កូរ៉េខាងត្បូងគឺលោក Yoon Kyesang នៅពេលនេះបានដាច់ចិត្តបង្ហាញជាសាធារណៈថា មិត្តស្រីរបស់លោកមិនមែនជាអ្នកសិល្បៈទេ ពោលគឺជា CEO ក្រុមហ៊ុនលក់គ្រឿងសំអាងម្នាក់។

តារាប្រុសរូបនេះបានបង្ហាញថា មិត្តស្រីរបស់ខ្លួនមានអាយុក្មេងជាងលោក៥ឆ្នាំ តែយ៉ាងណាលោកមិនបានបញ្ជាក់លំអិតបន្ថែមឡើយថា តើមិត្តស្រីរូបនោះ ជា CEO ក្រុមហ៊ុនគ្រឿងសំអាងម៉ាក់អ្វី? ខណៈអ្នកគាំទ្រហាក់សម្តែងការចង់ដឹងបន្ថែម។ ក្រៅពីទម្លាយពីរឿងឯកជនទាំងនេះ តារាប្រុស Yoon Kyesang បច្ចុប្បន្នកំពុងតែមមាញឹកក្នុងអាជីពជាតារាសម្តែង។

គួរជម្រាបថា Yoon Kyesang បច្ចុប្បន្នកំពុងតែមមាញឹកខ្លាំងក្នុងការថតរឿងភាគ «Crime Puzzle» និងបន្តសកម្មភាពជាងនេះបន្ថែមទៀតលើផ្នែកសម្តែង ជាងផ្នែកចម្រៀង៕

ប្រភព៖ K Star Live

 

 

មតិយោបល់