ព័ត៌មានសិល្បៈ និងកម្សាន្ត

Song Joong-ki រកបាន៣លានដុល្លារ សម្រាប់ដំណើរទស្សនកិច្ចនៅអាស៊ី

កូរ៉េ: Song Joong-ki គឺជាតារាសម្តែងមួយដួង ដែលពេញនិយម និងកំពុងទទួលបានការគាំទ្រតាមរយ: ភាពយន្តភាគ “Descendants of the Sun” ដែលបានដាក់បញ្ចាំងក្នុងប្រទេសកូរ៉េ កាលពីដើមឆ្នាំនេះ ។
យោងតាម christiantimes ចុះផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា តារាចម្រៀង និងសម្តែងលោក Song Joong-ki បច្ចុប្បន្នកំពុងជាប់ដៃដើម្បីជួបជាមួយនឹងអ្នកគាំទ្រនៅ សេអ៊ូល និង ហុងកុង ។
Song Joong-ki បានដាក់ចំណងជើងក្នុងដំណើរទស្សនកិច្ចនោះថា 2016 Song Joong Ki Asia Tour Fan Meeting ដែលមានន័យថា ដំណើរទស្សនកិច្ចជួបអ្នកគាំទ្រនៅតំបន់អាស៊ីក្នុងឆ្នាំ២០១៦ របស់ Song Joong Ki ដែលធ្វើឡើងនៅ ពហុកីឡដ្ឋាន Shanghai Indoor ។
ប្រភពព័ត៌មានខាងលើ បានឲ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ច បង្ហាញខ្លួននេះ តារាចម្រៀង Song Joong-ki ដែលបង្ហាញខ្លួន តែម្នាក់ឯងនេះ រកបានរហូតដល់ទៅ ៣លានដុល្លារអាម៉េរិក៕

song-joong-ki

song-joong-ki-_1460988818_af_org

មតិយោបល់