អ្នកដែលបោះឆ្នោតនឹងត្រូវតម្រងជួរ ដើម្បីទទួលបានរង្វាន់ ដ៏ស្រើបស្រាលពី តារាម៉ូដែល វ័យ២៧ មកពីឡូអេនជើឡេស ជូនចំពោះអ្នកដែលបានបោះឆ្នោតស៊ូមតិ ឆ្លើយថា «ទេ» ក្នុងការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញនៅអ៊ីតាលី។
សេចក្តីរំពឹង របស់អ្នកបោះឆ្នោតស៊ូមតិ នឹងធ្វើឡើងនៅខែក្រោយនេះ បន្ទាប់បីតារាសិច និងម៉ូដែល Paola Saulino បានប្រកាសថានឹងបង្ហាញសកម្មភាពត្រេកត្រអាល ជូនដល់អ្នកបោះឆ្នោត ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែវិច្ឆិកា ។
តារាសិចខាងលើ នឹងហោះហើរពី ផ្ទះរបស់នាង នៅឡូអេនជើឡេស ទៅកាន់ទីក្រុងចំនួន ១០របស់អ៊ីតាលី ដើម្បីបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ Pompa Tour ។
ដំបូងឡើយតារាវ័យ ២៧ ឆ្នាំខាងលើ បានសន្យា ថាព្រឹត្តិការណ៍ នេះធ្វើឡើងនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ប៉ុន្តែឥឡូវនេះវិញ នាងបានប្រកាសថា នឹងធ្វើឡើងនៅទីក្រុងចំនួន ១០ របស់អ៊ីតាលី នៅខែក្រោយ ហើយនាងបាននិយាយថា «ខ្ញុំគោរពពាក្យសន្យារបស់ខ្ញុំណាស់» ។
ក្រុងចំនួន ១០ ដែលស្រីស្រស់ខាងលើទៅលេង មាន Rome, Florence, Bologna, Verona, Milan, Turin, Naples, Bari, Lecce និង Palermo ហើយព្រឹត្តិការណ៍នេះ នឹងបន្តនៅក្រុងតូចៗផ្សេងទៀត ដោយបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៨៕
ប្រភព៖dailymail
មតិយោបល់