ទឹកតែជាប្រភេទភេសជ្ជៈទូទៅលើពិភពលោក ។ តែជាប្រភព Caffein, theophylline និងសារជាតិប្រឆាំងអុកស៊ីតកម្ម (antioxidant) ធម្មជាតិមួយ ។នៅក្នុងតែហាក់ដូចជាពុំមានខ្លាញ់, កាបូអ៊ីដ្រាត ឬប្រូតេអ៊ីនអាស្រ័យហេតុនោះទំនងជាមិនផ្គត់ផ្គង់ថាមពលនិងសារ ជាតិជីវជាតិ ។ក្នុង១០០ក្រាមស្លឹកតែ មានផ្ទុក៤ក្រាម Caffein, ក្នុងពេល១០០ក្រាមគ្រាប់កាហ្វេ Arabica មានតែ១,៤ ក្រាម Caffein ដូច្នេះតែជាប្រភេទភេសជ្ជៈមួយផ្គត់ផ្គង់ Caffein យ៉ាងច្រើន ។
Caffein ជាសារជាតិរំញោចសរសៃប្រសាទមជ្ឈិម ដោយសារធ្វើឱ្យកើនសំយោគនិងរំដោះសារធាតុអន្តរការីនាំបញ្ជូនសរសៃប្រសាទដូចជា Catecholamine,dopamine, noradrenaline, Serotonin, acetycholine…។អាស្រ័យហេតុនោះធ្វើឱ្យកើនភាពរហ័ស រហួន សមត្ថភាពប្រមូលផ្តុំបន្ថយអស់កម្លាំង ។ អ្នករំញោចឬប្រើប្រាស់កម្រិតខ្ពស់អាចត្រូវញ័រសាច់ដុំ ញ័រដៃ ពិបាកដេក ឈឺក្បាលខ្វាយខ្វល់ អន្ទះសា ។ ចំពោះប្រព័ន្ធសរសៃឈាម បេះដូង Caffein អាចធ្វើឱ្យកើនកម្លាំងកន្ត្រាក់សាច់ដុំ កើនឬថយចុះចង្វាក់បេះដូង ។ពុំត្រឹម តែប៉ុណ្ណឹងទេ Caffein នៅមានឥទ្ធិពលទៅដល់បណ្តាផ្នែកផ្សេងៗទៀតនៃសរីរាង្គ ។
ល្អប្រសិនឱ្យក្មេងធំផឹកក្នុងបរិមាណល្មម ប្រសិទ្ធភាពរបស់តែទៅលើសុខភាពត្រូវបានរាយការណ៍ក្រោយការស្រាវជ្រាវជាច្រើននៅលើសត្វ និងមនុស្ស ជាមួយនឹងឥទ្ធិពលសរសៃឈាមបេះដូង លើសឈាម ។ការស្រាវជ្រាវមួយចំនួននៅបង្ហាញថា ផឹកតែ អាចបង្ការភ្នែកឡើងបាយរលាកសន្លាក់ ប្រឆាំងកាំរស្មីអ៊ុលត្រាវីយូឡេ បន្លាយឆ្លងវីរុសបាក់តេរី ការពារមាត់ ធ្មេញ ការពារប្រព័ន្ធសរសៃប្រសាទប្រឆាំងការក្រឹនរឹងសរសៃឈាម និងធ្វើឱ្យរលាយខ្លាញ់សរីរាង្គ។ប៉ុន្តែអ្នក វិទ្យាសាស្ត្រមួយចំនួនក៏ព្រមានថាប្រើប្រាស់តែច្រើនហួសជាមួយនឹងកម្រិត ខាប់អាចមិនល្អ ដោយសារបរិមាណ Caffein និង polyphenol ខ្ពស់ រួមនឹងសម្ពាធខ្លាំងអាចបង្កការផ្សារភ្ជាប់ច្រើនប្រភេទប្រូតេអ៊ីន ជាតិសរសៃ … ។ មតិមួយចំនួនចាត់ទុកថា Caffein ក្នុងតែអាចធ្វើឱ្យថយចុះបរិមាណកាល់ស្យូមស្រូបយកនៅពោះវៀននិងបន្ថយការស្រូបយកកាល់ស្យូមជាថ្មីនៅបំពង់ក្រលៀនបង្កឱ្យពុកឆ្អឹង, tannin ក្នុងតែធ្វើ ឱ្យថយចុះការស្រូបយកដែកហេតុនេះ ងាយបណ្តាលឱ្យខ្វះឈាម ។ អាស្រ័យហេតុនោះផឹកតែកាន់តែច្រើនកាន់តែ មានគ្រោះថ្នាក់ធ្វើឱ្យសរីរាង្គខ្វះជាតិដែក ។ ស្រាក៏ធ្វើឱ្យថយចុះការស្រូបយកស័ង្កសី ហេតុនេះពុំមានប្រយោជន៍សម្រាប់ក្មេងតូចៗពិសេសគឺក្មេងកំពុង ខ្វះជីវជាតិ ។ ដូច្នេះ, អ្នកខ្វះឈាមកំពុងផឹកថ្នាំជាតិដែកបំពេញ អ្នកកំពុងបំពេញស័ង្កសី, កុមារតូចៗនិងស្ត្រីមានគភ៌កំពុងមានតម្រូវការជាតិដែកស័ង្កសីខ្ពស់នោះ មិនត្រូវផឹកតែ ។
តែមានឥទ្ធិពលបង្កើតកម្តៅ អាស្រ័យដោយធ្វើឱ្យកើនការបំបែករំដោះខ្លាញ់របស់សរីរាង្គដូច្នេះកុមារកំពុងគ្រុនក្តៅក៏មិនត្រូវផឹកតែ ទន្ទឹមនោះទឹកតែក៏ធ្វើឱ្យថយចុះប្រសិទ្ធភាពរបស់ថ្នាំបញ្ចុះកម្តៅ ។អ្នកពិបាកគេង ពិសេស គឺកុមារតូចៗ មានតម្រូវការអំពីពេលវេលាគេងខ្ពស់មិនត្រូវប្រើតែ ព្រោះតែ បង្កការរំភើបសរសៃប្រសាទធ្វើឱ្យពិបាកគេងជាង ។
តែនៅធ្វើឱ្យកើនការបញ្ចេញជាតិរំអិលក្រពះហេតុនេះមិនសមស្របសម្រាប់កុមារដែលមានស្រទាប់ជាតិរំអិលការពារក្រពះនៅស្តើង ងាយត្រូវរលាក ។ តែក៏ជាភ្នាក់ងារបង្កទល់លាមកនៅកុមារស្ត្រីមានគភ៌ មនុស្សចាស់ ។
ដូច្នេះ, តែមានឥទ្ធិពលល្អប្រសិន ប្រើប្រាស់ក្នុងបរិមាណល្មមនៅមនុស្សធំនិងកុមារធំៗមួយចំនួន ។ នៅកុមារតូចៗគប្បីថ្លឹងថ្លែងមើលរវាងឥទ្ធិពលមានប្រយោជន៍គឺប្រឆាំងអុកស៊ីតកម្មជាមួយនឹងឥទ្ធិពលមានគ្រោះថ្នាក់សម្រាប់សុខភាពមួយចំនួន ។ កុមារតូចៗមានតម្រូវការជីវជាតិខ្ពស់ ត្រូវការខ្លាំងសារជាតិប្រូតេអ៊ីន ដែក ស័ង្កសីកាល់ស្យូម…ប៉ុន្តែតែបែរជាធ្វើឱ្យថយចុះការស្រូបយកសារជាតិទាំងនេះ ៕
ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់