ក្នុងពិធីបើកសម្ពោធបើកគម្រោងដីឡូតិ៍ទី២ របស់ក្រុមហ៑ុនមានពេជ្រ លើបណ្ដោយផ្លូវជាតិលេខ៤១ ម្ដុំស្ពានគុណគ្រូ តារាសម្ដែង២រូប ដែលត្រូវគេស្គាល់ថា ជា Brand Ambassador របស់គ្រួសារតារាកម្ពុជា ជាម្ចាស់ពានគ្រងឈុតបុរាណ គឺលោក រុន ណាកូ និង កញ្ញា ភី សម័យ បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង លើគម្រោងដីឡូតិ៍ អ្នកទាំងពីរប្រកាសស្វាគមន៍ សម្រាប់គ្រប់បណ្ដាក្រុមហ៑ុនដីឡូតិ៍ ដែលត្រូវការអោយពួកខ្លួន ធ្វើជាភ្នាក់ងារផ្សព្វផ្សាយនោះផង។
លោក ខេម ម៉េងលាង ម្ចាស់ភាគហ៑ុនក្រុមហ៑ុនដីឡូតិ៍មានពេជ្រ និងជានាយកបហរតិបត្តិក្រុមហ៑ុន Li Real Estate បានថ្លែងបញ្ជាក់ថា គម្រោងដីឡូតិ៍របស់ក្រុមហ៑ុនមានពេជ្រ មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ ពីសំណាក់អតិថិជន ជាសាមញ្ញជនប៉ុណ្ណោះទេ សូម្បីតែតារាសិល្បៈ ក៍ជាវជាច្រើនឡូតិ៍ និងច្រើនរូបផងដែរ ទើបគម្រោងដីឡូតិ៍ ក្នុងគម្រោងទី១ និងទី២ របស់លោក មានតារាមិនតិចនាក់ជាអតិថិជន ខណៈដែលក្នុងពិធីសម្ពោធលក់គម្រោងទី២ នៅក្នុងទីតាំងជាប់គ្នា ក៍មានតារាចូលរួមច្រើននាក់។ លោកថាក្រុមហ៑ុន នឹងពិចារណាយកតារាសិល្បៈ ជាតំណាងផ្សព្វផ្សាយ ដោយតារា២រូប គឺ Brand Ambassador របស់គ្រួសារតារាកម្ពុជា ដែលលោកបានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងថ្ងៃសម្ពោធគម្រោងថ្មី ក៍ជាមុខសញ្ញា។ លោកថាតារាសិល្បៈ មិនថាល្បីខ្លាំង ឬ ទើបតែឡើងកូដ សុទ្ធតែមានឥទ្ធិពល ជួយអោយគម្រោងដីឡូតិ៍ កាន់តែមានទំនុកចិត្តពីអតិថិជន ជាពិសេសតារា ដែលជា Brand Ambassador ក្នុងកម្មវិធីប្រកួតឈុតបុរាណ រឹតតែជាអ្វីដែលមហាជនចាប់អារម្មណ៍។
លោក រុន ណាកូ ម្ចាស់ពានគ្រងឈុតបុរាណ ត្រូវទម្រង់លេចធ្លោប្រចាំឆ្នាំ២០១៨ និងជាម្ចាស់ពានប្រជាប្រិយភាពប្រចាំឆ្នាំ២០១៩ ដែលជាទូតសុឆន្ទៈ ឬ Brand Ambassador បញ្ជាក់ថា ជំនួញដីឡូតិ៍គឺជាអ្វីដែលលោកចាប់អារម្មណ៍ ទើបលោកសម្រេចចិត្តចូលរួមជាតារាកិត្តិយស តបតាមការអញ្ជើញរបស់ម្ចាស់ភាគហ៑ុន របស់ក្រុមហ៑ុនដីឡូតិ៍មានពេជ្រ។ លោកថាសប្បាយចិត្ត បើមានក្រុមហ៑ុនដីឡូតិ៍ណាមួយជ្រើសជាតំណាង ក្នុងការផ្សព្វផ្សាយ ខណៈដែលលោកយល់ថា បើក្រុមហ៑ុននោះ គឺជាក្រុមហ៑ុនមានពេជ្រ គឺរឹតតែធ្វើអោយលោកពេញចិត្ត ដោយសារតែលោកពេញចិត្ត គម្រោងដីឡូតិ៍របស់ក្រុមហ៑ុននេះ ព្រោះស្ថិតក្នុងប្រជុំជន និងជាប់គម្រោងផ្លូវ៦០ម៉ែត្រ លើផ្លូវជាតិ៤១។
កញ្ញា ភី សម័យ ម្ចាស់ពានគ្រងឈុតបុរាណកែច្នៃ កាលពីឆ្នាំ២០១៨ ដែលបានចូលរួមជាតារាកិត្តិយស បានបញ្ជាក់ដែរថា កញ្ញាពេញចិត្តធ្វើជាតំណាងផ្សព្វផ្សាយ បន្ទាប់ពីកត់សម្គាល់ថា មុខជំនួញនេះ តារាសិល្បៈ ជាពិសេសតារាល្បី អោយតែចូលប្រឡូក គឺកាក់កប។ កញ្ញា ថាខ្លួនគឺជាអតិថិជនរបស់ក្រុមហ៑ុនមានពេជ្រ ហើយកញ្ញាកាន់តែពេញចិត្ត នៅពេលបានមកឃើញ ដោយផ្ទាល់ពីគម្រោងទី២របស់ក្រុមហ៑ុនមួយនេះ។
គួរបញ្ជាក់ថា ក្រុមហ៑ុនមានពេជ្រ ដែលបានបោះទុនវិនិយោគបើកគម្រោងដីឡូតិ៍ នៅលើផ្លូវជាតិលេខ៤១ ប្រមាណជាងមួយគីឡូ ពីស្ពានគុណគ្រូ ក្រៅពីប្រកាសលក់គម្រោងដីឡូតិ៍ ដែលមានតម្លៃពីជាង៧ពាន់ក្នុងមួយឡូតិ៍ដល់ជិត២មុឺនដុល្លារ ក្រុមហ៑ុនក៍មានគម្រោងសាងសង់ផ្សារ និងសង់ជាបុរីផងដែរ។ អតិថិជនត្រូវបានប្រកាសថា ទទួលបានការបញ្ចុះតម្លៃ សម្រាប់អ្នកបង់ផ្ដាច់ និងទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ អមដោយសន្លឹកឆ្នោតឈ្នះរង្វាន់ម៉ូតូ។ ក្នុងពិធីនោះក្រៅពី Brand Ambassador ២រូបរបស់គ្រួសារតារាកម្ពុជា ជាតារាកិត្តិយស តារាល្បីជាច្រើនទៀត ដូចជា អ្នកនាង គង់ សុជាតិ លោក ជា វិបុល តារាចម្រៀងសក់សំពងលោក វី ជីវ័ន្ត ក្រុមសម្ដែងរបស់លោក រតនៈ វិបុល និង តារាសម្ដែងភេទទី៣ លោក គុន រៀមរតនៈចូលរួមផងដែរ៕
មតិយោបល់