ព័ត៌មានសិល្បៈ និងកម្សាន្ត

ផ្អើល​ពេញ​ហ្វេ​សប៊ុក​ថា តារា​សម្តែង មាន សូ​នី​តា រៀបការ​ជាមួយ​នឹង ហេង ពិ​ទូ

​ថ្មីៗ​នេះដែរ នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ត្រូវបាន​ផ្អើល​តៗ​គ្នា​ថា តារា​ម៉ូ​ដែល និង​សម្តែង​នាង មាន សូ​នី​តា បាន​រៀបការ ជាមួយនឹង តារាចម្រៀង ហេង ពិ​ទូ ។​
​រូបថត​មួយ​សន្លឹក​ដែល​ត្រូវបាន​គេ​ចែកចាយ​តៗ គ្នា លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុកដ៏​ល្បី ត្រូវបាន​គេ​និយាយថា មាន សូ​នី​តា រៀបការ​ជាមួយ​នឹង ហេង ពិ​ទូ ដែល​ធ្វើឲ្យ​មជ្ឈដ្ឋាន​អ្នក​ស្នេហា​វិស័យ​សិល្បៈ ពិតជា​ឆ្ងល់​ថា តើ ហេង ពិ​ទូ ភ្ជាប់ពាក្យ​ពី​អង្កា​ល ជាមួយនឹង មាន សូ​និតា ទើប​រៀបចំ​មង្គលការ​តាម​បែប​លក្ខណៈ​ទ្វីប​ខាងលិច ។ រូបភាព​នេះ​ដែរ គេ​ឃើញ​វត្តមាន សិល្បៈករ និង​ភ្ញៀវ​ជាច្រើន​បាន​អង្គុយ ខណៈ ដែល​កូនក្រមុំ មាន សូ​និតា ឈរ​សើច​ពព្រាយ ឈរ កៀក កូន​ក​ម្លោះ ហេង ពិ​ទូ ។​

​តែ​ទោះជា​យ៉ាងណា ងាក​ទៅ​មើល លើ​ទំព័រ ដើម​របស់​នាង មាន សូ​និតា វិញ បាន នាង​បាន​សរសេរ Wll Post ថា ” New MV coming up ^^ ” ។​នេះ​សញ្ជាក់​ឲ្យឃើញ​ថា ព័ត៌មាន​ដែល​គេ​ផ្អើល​តាម​គ្នា​នោះ ជា​ព័ត៌មាន​ច​ចាម​អារាម សោះ ធាតុ​ពិត​ជា​សកម្មភាព​ដែល​នាង​ថត កាយវិការ​ខារ៉ាអូខេ ឲ្យ​ផលិតកម្ម សាន់ដេ ៕​
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta4_zps4c6a5522.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta1_zpscd2eac5f.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta2_zps8c584ed2.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta5_zpsd715cebb.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta6_zps5ee73046.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta3_zpsf9e8b34f.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta7_zpse0652e1e.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta9_zpsb6fc19bf.jpg
//i1272.photobucket.com/albums/y389/domneng/Decore/Decore145/MeanSonyta8_zps1b1a08bf.jpg

មតិយោបល់