ព័ត៌មានជាតិ

សិស្សសាលាម្នាក់ ជិះម៉ូតូបុកស្រ្តីម្នាក់ បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់

តាកែវ: កាលពីវេលាម៉ោង ៦និង៥៤នាទីល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលេខ១៤១ ក្នុងភូមិតាលាក់ខាងត្បូង ឃុំគុស ស្រុកត្រាំកក់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងថ្មើរជើង ក្នុងទិសដៅបញ្ច្រាសគ្នា។

ម៉ូតូម៉ាកហុងដា C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1J-2850 បើកបរដោយឈ្មោះ រស់ សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិត្រពាំងអំពិល ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) ធ្វើដំណើរពីទិសខាងត្បូង មកដល់ចំណុចខាងលើ បានបុកអ្នកថ្មើរជើងម្នាក់ឈ្មោះ ណោម អិត ភេទស្រី អាយុ៥៥ឆ្នាំ មុខរបរកសិករ នៅភូមិឃុំកើតហេតុខាងលើ (រងរបួសធ្ងន់) ខណ:កំពុងដើរឆ្លងផ្លូវពីលិចទៅកើត។ ភ្លាមៗផងដែរ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យក្រុងដូនកែវ។

ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានចុះមកដល់ រួចកសាងសំណុំរឿងទៅតាមនីតិវិធី រីឯវត្ថុតាងម៉ូតូខាងលើ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគុស៕

មតិយោបល់