ភ្នំពេញ៖ទំនងជាយល់ឃើញថា ខ្លួនកំពុងស្ថិតក្នុងភាពឯកោ គ្មានអ្នកនៅជិតកាយយល់ពីអារម្មណ៍ ខណៈដែលឃើញគូស្នេហ៍ដទៃក្នុងពិភពសិល្បៈ កំពុងបង្ហាញភាពផ្អែមល្អែមរវាងគ្នា និងគ្នានោះ ។
កន្លងមកតារាសម្តែង និងពិធីការិនី កញ្ញា ណូម័រ បានប្រកាសក្តែងៗ ឲ្យមហាជនដឹងឭថា នាងបានទទួលកាដូ ជាចិញ្ចៀនពេជ្រ ពីគូស្នេហ៍ រាប់ពានដុល្លារ ដែលធ្វើឲ្យមហាជន ភ្ញាក់ផ្អើល ប៉ុន្តែព័ត៌មានដ៏រសើបនេះ បានសាបរលាបទៅវិញ ព្រោះតែចំណងស្នេហ៍នេះហាក់ស្ងប់ស្ងាត់ដូចចោរលួចសោះ នោះ ។
ណូម័រ បានប្រាប់ Post News ឲ្យដឹងថា នាងកំពុងស្ថិតក្នុងភាពឯកោ ដោយចង់រកមនុស្សម្នាក់ ដែលយល់ពីអារម្មណ៍នាង ជាងគេ និងអាចមើលថែនាង ទាំងក្រុមគ្រួសារ។
ណូម័រថា «ខ្ញុំលែងចង់បានផ្កាកុលាប ឬកាដូផ្សេងៗទៀតហើយ គឺចង់បានមនុស្សប្រុសម្នាក់ ដែលយល់ពីអារម្មណ៍ខ្ញុំ មិនប្រកាន់សម្បុរស ឬខ្មៅ មានក្រ សុំត្រឹមជាមនុស្សមានសមត្ថភាព ដែលទៅណាមិនចេះអត់បាយញ៉ាំ មានគេគោរពស្រលាញ់រាប់អានច្រើន សំខាន់គេយល់ចិត្តខ្ញុំជាងគេ នឹងឲ្យតម្តៃអ្នកផ្ទះខ្ញុំ»។
ក្នុងនោះដែរ ណូម័រ ក៏បានលើកហេតុផលបែបលេងសើចថា នាងចង់បាន បុរសជិះសេះស មកជួយសង្គ្រោះបេះដូងនាង កំពុងឯកោ សេះសនៅទីនេះ គឺសម្តៅទៅលើផ្កាស្លា តែមិនមែនកាន់ផ្កាកុលាបនោះទេ ៕
មតិយោបល់