ឥណ្ឌូនេស៊ីៈស្រ្តីឥណ្ឌូនេស៊ីដែលបានខិតខំយ៉ាងខ្លាំងក្នុងការបន្លំខ្លួនជាបុរសម្នាក់ ដើម្បីបានរៀបការជាមួយស្ត្រីម្នាក់ទៀត បច្ចុប្បន្ននេះត្រូវបានឃុំខ្លួនដោយប៉ូលិសបន្ទាប់ពីប្រពន្ធ”របស់លោក” បានប្រាប់អំពីការបោកប្រាស់ទៅអាជ្ញាធរនេះ។
នាង Surwati អាយុ៤០ឆ្នាំ ដូចជាមនុស្សភាគច្រើននៅប្រទេសឥណ្ឌូនេស៊ីដែរគឺមានឈ្មោះតែមួយ បានសារភាពថាក្លែងអត្តសញ្ញាណរបស់នាង និងក្លែងធ្វើជាបុរសម្នាក់។នាងបានប្រើឈ្មោះ Muhamad Efendi Saputra ហើយប្រាប់មនុស្សថា គាត់គឺជាមន្ត្រីប៉ូលិសម្នាក់ ហើយនិយាយពាក្យថា “បាទ”។
ជំនាញក្លែងបន្លំធ្វើជាបុរសរបស់នាងមានលក្ខណៈប៉ិនប្រសប់ និងគ្រប់គ្រងទៅអ្នករាល់គ្នាបានពេញលេញ និងសូម្បីតែបញ្ចុះបញ្ចូលស្ត្រីឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយនាង។
បន្ទាប់ពីមានស្នេហាស្រពេចស្រពិលរយៈពេលច្រើនខែ Muhamad បានរៀបការជាមួយ Heniyati អាយុ ២៥ឆ្នាំនៅក្នុងពិធីមង្គលការមួយនៅលើកោះ Java ។
ដើម្បីជៀសវាងការបង្កើនការសង្ស័យ នាងត្រូវបានរាយការណ៍ថាបានជួលមនុស្សមួយចំនួនឲ្យ ធ្វើជាសាច់ញាតិរបស់នាង និងបានផ្លាស់ប្តូរខ្លួនជាប្រុសក្នុងពិធីមង្គលការនោះ។
ក្រោយពេលប្រពន្ធវ័យក្មេងមានភាពសង្ស័យ នាងក៏តាមដានហើយបានឃើញអត្តសញ្ញាណទើបដឹងថាប្តីរបស់ខ្លួនជាស្ត្រី។
នាង Surwati ត្រូវបានចាប់ខ្លួនបន្ទាប់ពីប្រពន្ធបានរាយការណ៍ប្រាប់ប៉ូលិស និងបានសារភាពថានាងបានក្លែងបន្លំអត្តសញ្ញាណ។
អាជ្ញាធរមិនទាន់បានបង្ហាញហេតុផលនៅពីក្រោយការក្លែងធ្វើជាបុរសនោះទេ ប៉ុន្តែនាងបានបង្ហាញថា នាងបានខកចិត្តដោយសារការរៀបការជាមួយប្តីមុនមកហើយមានកូនម្នាក់អាយុ១៧ឆ្នាំ៕
មតិយោបល់