ព័ត៌មានសិល្បៈ និងកម្សាន្ត

ដួង ម៉ានិច និង សេង មង្គល ចាប់ដៃគ្នាលើកដំបូង

ក្នុងពិធីក្រុងពាលីថតរឿង អន្ទាក់ស្នេហ៍ កាលពីព្រឹកថ្ងៃទី២ សីហា ឆ្នាំ២០១៩ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កញ្ញា ដួង ម៉ានិច ដែលមានឱកាសសម្ដែងតួឯក បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង បន្ទាប់ពីបានសម្ដែងតួឯក ជាមួយលោក សេង មង្គល ជាលើកដំបូង។ នៅក្នុងពិធីនោះ តារាសម្ដែងជាច្រើន ត្រូវគេឃើញបង្ហាញខ្លួនយ៉ាងកុះករ ខណៈដែលភាពយន្តនេះ គម្រោងនឹងថតអោយរួចរាល់ និង ដាក់ចាក់ផ្សាយយ៉ាងយូរត្រឹមពាក់កណ្ដាលឆ្នាំនេះ។

កញ្ញា ដួង ម៉ានិច ដែលសម្ដែងតួឯក បានបង្ហាញរីករាយយ៉ាងខ្លាំង ដែលបានសម្ដែងជាតួឯកស្រីលើកដំបូងរបស់លោក សេង មង្គល ខណៈដែលនាងប្រឡូកសិល្បៈ១១ឆ្នាំមកហើយ ហើយក៏ជួបលោក សេង មង្គល នៅកម្មវិធីសិល្បរាប់មិនអស់ ប៉ុន្តែទើបតែជាលើកទី១ ដែលបានសម្ដែងរួមគ្នា។ កញ្ញាត្រូវបានផលិតករ តម្រូវអោយសម្ដែងជាតួលូយឆាយ និងជាតួនារីភ្លើតភ្លើន ប៉ុន្តែបានតួអង្គប្រុស គឺលោក សេង មង្គល ធ្វើឲ្យក្លាយជានារីរមទម្យ។ កញ្ញា ថាជាលើកទី១ ដែលបានសម្ដែង ប៉ះគ្នាជាតួឯកជាមួយលោក សេង មង្គល ខណៈដែលក្នុងភាពយន្តនេះ នាងក៏មានឈុតចាប់អោបថើបតួប្រុស ដែលតួប្រុស គឺជាអ្នកអៀនប្រៀនទៅវិញ។

ផលិតកររឿងប៉ុស្តិ៍លេខ៥ថ្លែងថា ភាពយន្តរឿង អន្ទាក់ស្នេហ៍ គឺជារឿងស្នេហាកាច់កុង និងពោរពេញ ដោយការឆ្លុះបញ្ចាំង ពីបទពិសោធន៍ជីវិតល្អមួយ ទើបប៉ុស្តិ៍លេខ៥ ចំណាយថវិកាចេញផលិត ដោយភាពយន្តនេះ ក៏នឹងចូលរួមផលិត ដោយផលិតករថៃដូចគ្នា នឹងភាពយន្តប្រចាំប៉ុស្តិ៍លេខ៥កន្លងមកផងដែរ។ លោក ហួង តារាមុនី ប្រធានផលិតកម្មវិធីភាពយន្ត ប្រចាំប៉ុស្តិ៍លេខ៥ បញ្ជាក់ថា មួយរឿងនេះ លោកបានតម្រូវអោយផលិតករជនជាតិថៃ និងខ្មែរសហការគ្នា ជ្រើសយកតារាថ្មីៗ និងតារាជើងចាស់ អោយមកសម្ដែងរួមគ្នា ដោយភាពយន្តនេះ ក៏នឹងបង្ហាញពីវណ្ណៈក្នុងសង្គមអ្នកមាន និងអ្នកក្រ ដើម្បីយកមកបង្ហាញផងដែរ។ លោកទទូចអោយគាំទ្រភាពយន្តនេះ ដោយអះអាងនឹងប្រឹងផលិតភាពយន្តអោយបានល្អ។

នៅក្នុងថ្ងៃនោះ ក៏មានវត្តមានតួអង្គសំខាន់ៗ ផ្សេងទៀត ចូលរួមយ៉ាងច្រើនកុះករ ផងដែរ៕

មតិយោបល់