ភ្នំពេញៈ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះ នៅក្នុងការដ្ឋានសំណង់អូឡាំព្យា ត្រង់ចំណុចជាន់ក្រោមដី (សំណង់ស្ថិតត្រង់ទល់មុខវត្តព្រះពុទ្ធ) ស្ថិតនៅផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ផ្ទៃក្រឡាបន្ទប់ដែលឆេះ មានបណ្តោយប្រវែង ២០ម៉ែត្រ និងទទឹងប្រវែង២០ម៉ែត្រ សម្ភារៈខូចខាតគ្រឿងសំណង់មួយចំនួន ប៉ុន្តែមិនបង្កឲ្យមានរងរបួស ឬស្លាប់ឡើយ។
សមត្ថកិច្ច បានឲ្យដឹងថា ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣២គ្រឿង ក្នុង១គ្រឿងរត់ចំនួន៣ដង ប្រើប្រាស់ទឹកអស់ចំនួន ៣៨,៤០០០ម៉ែត្រគូប (សាមសិបប្រាំបីម៉ឺនបួនពាន់ម៉ែត្រគូប)៕
មតិយោបល់