ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗប្អូនប្រុស ដេនីក្វាន់ បង្អួត Original Song

ក្រៅពីមានទម្រង់មុខកូនកាត់ និងត្រូវគេចាប់អារម្មណ៍ថាមានមុខមាត់ស្រដៀង បុរសម្នាក់ដែលត្រូវគេឲ្យចំណាត់ថ្នាក់ថាស្អាតជាងគេលើលោកដែលទើបចេញផ្សាយកាលពីពាក់កណ្ដាលឆ្នាំ២០១៧ហើយនោះ លោក គឹមសាន ប្អូនប្រុសរបស់កញ្ញា ដេនី ក្វាន់ ក៍ធ្វើឲ្យគេចាប់អារម្មណ៍ជាមួយនឹង Original Song មួយបទដែលទើបចេញបង្ហោះផងដែរ។

ចម្រៀងក្រោមចំណងជើងថា”ស្នេហ៍ខ្ញុំខុសអ្វី?” គឺបទនិពន្ធថ្មីទី១ ដែលលោកបកស្រាយដោយផ្ទាល់ ក្នុងបំណងស្ទាបស្ទង់ទីផ្សារ។ យ៉ាងណាមិញគេចាប់អារម្មណ៍ថា បទចម្រៀងបើកឆាកមួយនេះរបស់លោក មានភាពទាក់ទាញ បើទោះជាលោកគ្រាន់តែជាតារាស្ពត និងជាតារាសម្ដែងមួយរូប មិនមែនជាតារាចម្រៀងអាជីពៗ មកទល់ម៉ោងនេះ បទចម្រៀងរបស់លោក ទើបតែបានដាក់បង្ហោះបានមប៉ុន្មានម៉ោងប៉ុណ្ណោះ តែបើក្រឡេកទៅមើលការចាប់អារម្មណ៍គឺច្រើនៗ។

អ៊ីចឹងហើយទើបលោកប្រកាសឆ្លើយតបទៅកាន់អ្នកគាំទ្រភ្លាមៗ ថាលោកនឹងសម្រិតសម្រាំងជា MV ឲ្យល្អ ដើម្បីឲ្យបទបើកឆាករបស់លោក ទទួលបានការគាំទ្រកាន់តែខ្លាំង។ លោក គឹមសាន ប្រកាសថា លោកនឹងបញ្ចេញ Original Song បន្តបន្ទាប់បន្ថែមទៀត ដើម្បីមានបទចម្រៀងនិពន្ធថ្មី វាយលុកទីផ្សារ បន្ថែមពីលើការសម្ដែង និងថតស្ពតដែលកំពុងជោគជ័យ៕

មតិយោបល់