ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង The Interview រកចំណូលបាន $១​លាន​ដុល្លារ នៅ​ថ្ងៃ​ណូអែល​

​នៅ​ថ្ងៃ​សុក្រ​ទី ២៦​ខែ​ធ្នូ ឆ្នាំ ២០១៤ ម្សិលមិញ​នេះ ក្រុមហ៊ុន Sony Pictures បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​ទទួលបាន​ប្រាក់ចំណូល ១​លាន​ដុល្លារ​អាមេរិក ពី​ការ​ដាក់​បញ្ចាំង​រឿង The Interview នៅក្នុង​ថ្ងៃ​បុណ្យ​ណូអែល​។​
The Interview ជា​សាច់រឿង​មួយ​ដែល​និយាយ​ពី​បទ​សម្ភាសន៍​ជាមួយនឹង​មេដឹកនាំ​ផ្ដាច់ការ​វ័យក្មេង​របស់​កូរ៉េខាងជើង លោក គឹម ជុន​អ៊ុន ដែល​បាន​ធ្វើឲ្យ​ក្រុម Hacker វាយប្រហារ​មក​ដល់​ប្រព័ន្ធ​កុំព្យូទ័រ​របស់​ក្រុមហ៊ុន Sony Pictures ព្រមទាំង​បាន​គំរាម​មិន​ឲ្យ​ចាក់បញ្ចាំង​រឿង​នោះ​ទេ​ផង​។ ដោយ​ក្រោម​មក អាមេរិក​បាន​រកឃើញ​ថា កូរ៉េខាងជើង​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ការវាយប្រហារ ប៉ុន្តែ​ត្រូវបាន​កូរ៉េខាងជើង​បដិសេធ ព្រមទាំង​សុំ​សហការ​ធ្វើការ​ស៊ើបអង្កេត​រឿង​នេះ​ជាមួយ​អាមេរិក តែ​ត្រូវ​អាមេរិក ច្រានចោល ហើយ​អ៊ី​ន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​ត្រូវបាន​កាត់ផ្ដាច់​អស់​រយៈពេល​ជិត ១០​ម៉ោង​៕​
download

មតិយោបល់