តៃវ៉ាន់ៈរាប់រយឆ្នាំមកហើយ អ្នកនេសាទនៅក្នុងទីក្រុងតៃវ៉ាន់បានចាប់ត្រីសាឌីនដោយប្រើចន្លុះភ្លើងដុតនៅនឹងមាត់ទូក ព្រោះត្រីនេះត្រូវពន្លឺភ្លើងទាក់ទាញ ហើយពួកវានឹងលោតចេញមកពីផ្ទៃទឹក ហើយចូលទៅក្នុងសំណាញ់របស់អ្នកនេសាទ។
ការនេសាទត្រីដោយប្រើភ្លើង វាសាមញ្ញបំផុត ហើយតម្រូវឲ្យអ្នកនេសាទមានការអត់ធន់ខ្ពស់ ព្រោះទូកនេសាទត្រូវចេញដំណើរទៅសមុទ្រនាពេលយប់ ហើយពន្លឺត្រូវបានគេដុតបំភ្លឺនៅលើដំបងឬស្សីដែលហំព័ន្ធទៅដោយដីមានជាតិស្ពានធ័រនៅឯចុងដំបងឬស្សីដើម្បីបង្កើតជាអណ្តាតភ្លើង។
ជាតិស្ពានធ័រនឹងរលាយនៅក្នុងទឹក ហើយជាតិហ្គាសនឹងភាយចេញមកធ្វើឲ្យឆាបជាមួយអណ្តាតភ្លើង ហើយពេលនោះត្រីសាឌីននឹងលោតចេញមកលើផ្ទៃទឹករាប់រយក្បាល់ហើយធ្លាក់ចូលទៅក្នុងសំណាញ់របស់អ្នកនេសាទតែម្តង៕
មតិយោបល់