ព័ត៌មានសិល្បៈ និងកម្សាន្ត

បទថ្មី វង្ស ថាណាន់ “តើបេះដូងអូន សាងពីអ្វី?” ពីរោះប្លែកត្រចៀក

មិនអន់ជាងបទចម្រៀងមុនៗ តារាចម្រៀង លោក វង្ស ថាណាន់ ក៍ទទួលបានការចាប់អារម្មណ៍មិនតិចដែរ ជាមួយបទថ្មីក្រោមចំណងជើងថា”តើបេះដូងអូន សាងពីអ្វី?”។ នេះបទនិពន្ធថ្មី និងបទស្នេហាប្រេះឆាលន្លង់លន្លោចមួយថ្មី ដែលលោកបង្ហើរឡើង បន្ទាប់ពីទំនាក់ទំនងស្នេហារវាងលោក និង តារាស្រីម្នាក់ ត្រូវគេកត់សម្គាល់រយាលឆ្ងាយ។

ក្រោយពីឡើងកូដក្នុងសិល្ប: តារាចម្រៀង លោក វង្ស ថាណាន់ មិនត្រឹមតែហុឺហារឡូយឆាយប៉ុណ្ណោះទេ សូម្បីតែរូបសម្រស់ក៍ប្លែកផងដែរ។ អ្វីដែលកាន់តែទាក់ទាញទៅទៀត គឺលោកកំពុងវិវត្តន៍ខ្លួន ក្លាយជាតារាចម្រៀងពូកែក្បាច់រាំបានយ៉ាងរស់រវើក។ នៅក្នុងពេលនេះ លោកក៍យកចិត្តទុកដាក់ហាត់ប្រាណ និងថែទាំរូបសម្រស់ខុសពីពេលមុនៗផងដែរ ទើបធ្វើឲ្យអតីតក្មេងកំព្រារស់នៅក្នុងមណ្ឌលរូបនេះ ក្លាយជាទីចាប់អារម្មណ៍ទាំងសិល្ប: និងជីវិតឯកជន។ លោកវង្ស ថាណាន់ បញ្ជាក់ថា ដោយសារតែការងារសិល្ប: ទើបជួយឲ្យលោកអាចមានថ្ងៃនេះ អុីចឹងហើយទើបលោកលះបង់គ្រប់យ៉ាង ដើម្បីសិល្ប: ដោយក្រៅពីចេញបទថ្មី ក៍យកចិត្តទុកដាក់នឹងការហាត់ប្រាណ និងហ្វឹកហាត់ក្បាច់រាំបានយ៉ាងល្អ។

លោកកាន់តែសប្បាយចិត្តនៅពេលបទថ្មី”បេះដូងអូន សាងពីអ្វី?”។ របស់លោកទទួលបានការចាប់អារម្មណ៍ តាំងពីបានចេញបង្ហោះ។ បទនេះក៍ជា Original Song ដែលលោក និងក្រុមការងារផលិតថ្មី មិនមានកូពីសាច់ភ្លេងណាមួយផងដែរ។ លោកកាន់តែសកម្ម នឹងឡើងឆាកប្រូម៉ូតបទនេះ ដោយសារតែការគាំទ្រ។

ចង់ដឹងថាបទថ្មីរបស់លោក ស្ដាប់ហើយប្លែកត្រចៀកប៉ុណ្ណា តោះរីករាយស្ដាប់កម្សាន្ត៖

//youtu.be/t5p7Hmp3T64

មតិយោបល់