សោភា ទេពី បកស្រាយព័ត៍មាន មានស្នេហា ជាមួយ វង្ស ថាណាន់

បន្ទាប់ពីរូបភាព Pre-Wedding ត្រូវបានចែកចាយឡើងផ្អើលអស់អ្នកគាំទ្រ ពិសេសអ្នកសិល្បៈ តារាច្រៀងស្រីវ័យក្មេង សោភា ទេពី និង កម្លោះសង្ហារ វង្ស ថាណាន់ ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងស្នេហាជាមួយគ្នា បើទោះជាគេដឹងថា នោះជារូបភាពក្នុងបទចម្រៀងក្ដី។ យ៉ាងណាមិញ ភាគីខាងស្រី បានអះអាង យ៉ាងមុតមាំថា ក្រៅពីចាប់ដៃគ្នាសម្ដែងក្នុងបទ…

សោភា ទេពី និង វង្ស ថាណាន់ បង្កការចាប់អារម្មណ៍

តារាចម្រៀង កញ្ញា សោភា ទេពី និង លោក វង្ស ថាណាន់ កំពុងបង្កអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបថតជាច្រើនសន្លឹក ដូច Pre-Wedding អមដោយប្រយោគលាភាពក្រមុំ បង្ហោះនៅលើបណ្ដាញហ្វេសប៊ុក។ នេះជាវត្តមានស្និទ្ធិស្នាល ជាមួយគ្នាជាថ្មី បន្ទាប់ពីអ្នកទងពីរបែកបាក់ ទំនាក់ទំនងអស់មួយខ្យល់ធំក្រោយឡើងកូដរៀងខ្លួន។ ប្រិយមិត្តមិនតិចនោះទេដែល បានស្គាល់តារាចម្រៀងប្រុសស្រីវ័យក្មេងគឺ…

បទថ្មី វង្ស ថាណាន់ “តើបេះដូងអូន សាងពីអ្វី?” ពីរោះប្លែកត្រចៀក

មិនអន់ជាងបទចម្រៀងមុនៗ តារាចម្រៀង លោក វង្ស ថាណាន់ ក៍ទទួលបានការចាប់អារម្មណ៍មិនតិចដែរ ជាមួយបទថ្មីក្រោមចំណងជើងថា”តើបេះដូងអូន សាងពីអ្វី?”។ នេះបទនិពន្ធថ្មី និងបទស្នេហាប្រេះឆាលន្លង់លន្លោចមួយថ្មី ដែលលោកបង្ហើរឡើង បន្ទាប់ពីទំនាក់ទំនងស្នេហារវាងលោក និង តារាស្រីម្នាក់ ត្រូវគេកត់សម្គាល់រយាលឆ្ងាយ។ ក្រោយពីឡើងកូដក្នុងសិល្បៈ តារាចម្រៀង លោក វង្ស ថាណាន់…

វង្ស ថាណាន់ និង ពេជ្រ ចរណៃ អួលដើម-កនៅចំពោះមុខក្មេងកំព្រា

ក្នុងឳកាសបង្ហាញមុខចែករំលែកក្ដីស្រទ្បាញ់ និងចែកអំណោយដល់កុមារកំព្រា នៅក្នុងមណ្ឌលកុមារកំព្រានួនអកព្រៃជុំ ស្ថិតនៅស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩ តារាចម្រៀង និងតារាសម្ដែង២រូប គឺលោក វង្ស ថាណាន់ និង កញ្ញា ពេជ្រ ចរណៃ ដែលសុទ្ធតែក្មេងកំព្រា ឳពុកម្ដាយ អួលដើម-កស្ទើរតែហូរទឹកភ្នែកតែម្ដង…

វង្ស ថាណាន់ ឡើងផ្ទះយ៉ាងកាលីព ក្រោយអាជីពចម្រៀងមានសន្ទុះ

កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ តារាចម្រៀង លោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថា ជាអតីតបេក្ខជន Cambodian idol បានឡើងផ្ទះថ្មីមួយជុងតម្លៃជាង១៣មុឺនដុល្លារយ៉ាងកាលីព ដោយមានសិល្បករ ចូលរួមអបអរផង។ ពិធីរបស់លោក ត្រូវបានលេចឡើង ស្របពេលដែលអាជីពចម្រៀងរបស់លោក កាន់តែមានការរីកចំរើន។ ផ្ទះដែលលោក វង្ស…

MV “ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” របស់វង្ស ថាណាន់ ចេញផ្លូវការ

នៅទីបំផុតបទចម្រៀងល្បីល្បាញ របស់តារាចម្រៀងលោកវង្ស ថាណាន់ ក្រោមចំណងជើងថា ” ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” បានចេញជា MV ហើយ ដោយបទចម្រៀងនេះ គ្រាន់តែចេញបង្ហោះជាវីដេអូភ្លាម គឺកើនចំនួនអ្នកទស្សនាដូចបាក់ទំន់ នៅលើសង្គមយូធូបតែម្ដង ស្របគ្នាដែលសាច់រឿងរបស់បទនេះ ក៏ទាក់ចិត្តបុកត្រូវអារម្មណ៍អ្នកទស្សនា គួរអោយសរសើរ។ លោក វង្ស ថាណាន់ ដែលធ្លាប់តែលេងស្ទីលបង្ហើរសំនៀងនៅលើវេទិកា…

វង្ស ថាណាន់ ចេញ៣បទព្រមគ្នាតែម្ដងមុនចូលឆ្នាំ

ក្រោយពីប្រកាសចេញថត MV បទ”ស៑ូស្លាប់មិនធ្វើមនុស្សក្បត់” ដែលជាបទល្បីល្បាញ តារាចម្រៀងកូនកំព្រា ដែលពេលនេះ កំពុងឡើងកូដខ្លាំង បានបញ្ចេញ៣បទព្រមគ្នាតែម្ដង ខណៈដែលបទដែលទើបតែចេញក្ដៅៗនោះ ក៍ស្របនឹងបរិបទចូលឆ្នាំ ដើម្បីអោយបងប្អូនរាំលេងសប្បាយៗផងដែរ។ បទចម្រៀងដែលបានចេញបង្ហោះក្ដៅៗ ហើយត្រូវគេកត់សម្គាល់ថាទាំងអត្ថន័យ និងទឹកដមសំឡេងគឺពិរោះគួរអោយចង់ស្ដាប់នេះរួមមាន បទ”ស្រលាញ់បងទៅអូន” ដែលលោកបកស្រាយរួមជាមួយ តារាចម្រៀង ជាតិ សុច្ចកា បទ”ល្មមភ្ញាក់ខ្លួនហើយបង”…

ភី សម័យ ប្រកាសមិនចោលអាជីពចាស់ ក្រោយការសម្ដែងឈានឡើង

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាសម្ដែងកញ្ញា ភី សម័យ មានឱកាសបានសម្ដែង គឺដោយសារតែនាងមានជំនាញ ខាងតុបតែងមុខឲ្យតារាសម្ដែងក្នុងកុន ហើយត្រូវបានផលិតករមើលឃើញ ពីទេពកោសល្យហើយជ្រើសឲ្យសម្ដែង។ ទីផ្សារសម្ដែងរបស់តារារូបនេះ ត្រូវគេកត់សម្គាល់ថា ឈានឡើងដល់ថ្នាក់រកពេលទទួល មិនចង់បាននាពេលចុងក្រោយ ប៉ុន្តែតារារូបនេះ បានប្រកាសនៅថ្ងៃខួបកំណើតធំ របស់ខ្លួនជាថ្មីកាលពីយប់ថ្ងៃទី១១ ធ្នូ ថា កញ្ញាមិនចោលអាជីពចាស់នោះឡើយ បើទោះជាការសម្ដែង…

មិនពីរោះ មិនប្លែកត្រចៀក ទើបចម្លែក! មួយបទ វង្ស ថាណាន់

ពិតជាប្លែកត្រចៀកមិនធម្មតា មួយបទ តារាចម្រៀងលោក វង្ស ថាណាន់ ជាមួយនឹងបទដែលមានចំណងជើងថា «ស៊ូស្លាប់មិនធ្វើមនុស្សក្បត់» ដែលលោកទើបតែបង្ហោះឡើង នៅលើយូធូប។ នេះជាបទចម្រៀងទី២ ដែលលោកបានកែប៉ារ៉ូលឆ្លងឆ្លើយជាមួយម្ចាស់ដើម ប៉ុន្តែត្រូវបានគេកត់សម្គាល់ថា មានស្ទីលច្រៀងប្លែក ហើយពីរោះមួយបែបគួរឲ្យសរសើរ។ ធៀបនឹងបទចម្រៀងមុនៗ លោក វង្ស ថាណាន់ កាន់តែវិវត្តន៍ខ្លួនមិនធម្មតា ដែលអាចបត់បែនសំឡេងហើយច្រៀងជារបៀបរ៉ក់…

វង្ស ថាណាន់ កាន់តែខ្លាំងក្នុងចំណោមអតីតCambodian Idol

ក្នុងចំណោមអតីតបេក្ខភាពដែលធ្លាប់ប្រលងក្នុងកម្មវិធី Cambodian Idol រដូវកាលទី៣ គេកត់សម្គាល់ថាតារាចម្រៀងលោក វង្ស ថាណាន់ មានភាពលេចធ្លោជាងគេ ដោយក្រៅពីមានការងារសិល្បៈយ៉ាងណែនពេញដៃ លោកក៏មានបទចម្រៀងលេចធ្លោវាយលុកទីផ្សារគួរអោយកត់សម្គាល់ផងដែរ។ យ៉ាងណាមិញ គេនៅតែមើលឃើញថាតារាចម្រៀងរូបនេះ មិនទាន់សម្រេចិត្តហក់ចូលទៅក្នុងផលិតកម្មណាមួយនៅឡើយទេ ជាពិសេសក្នុងពេលដែលគេធ្លាប់ដឹងជំហរថា លោកប្រកាន់ជំហរថាបើមិនមែនជាទ្រនំហង្សមាស ឬជាផលិតកម្មដែលមានទំនុកចិត្ត នោះលោកសុខចិត្តស្ថិតនៅឯករាជ្យ។ អ្នកគាំទ្រច្រើនឡើងបានយល់ឃើញថា ខុសពីតារាចម្រៀងដែលបានធ្លាក់ចេញពីការប្រកួតក្នុងជំនាន់ជាមួយគ្នា លោក…