ព័ត៌មានសិល្បៈ និងកម្សាន្ត

តោះមើលស្នាមញញឹមតារាខ្មែរ ក្រោមដំណក់ទឹកភ្លៀង ដើម្បីគន្ធបុប្ផា នៅស្ដាតអូឡាំពិក

បើទោះការប្រកួតបាល់ទាត់ ដើម្បីមូលនិធិគន្ធបុប្ផា កាលពីថ្ងៃទី២៩ សីហា ឆ្នាំ២០១៩ នៅស្ដាតអូឡាំពិក រំខានដោយភ្លៀងតាំងពីមុនបើកកម្មវិធីរហូតដល់ចប់ ក៍សិល្បករសិល្បការិនី ដែលស្ម័គ្រចិត្តចូលរួម ជាពិសេសគឺតារាៗ ដែលស្ម័គ្រជួយរៀបចំ ជួយទទួលភ្ញៀវ និងជួយដង្ហែរក្បួន ក្រោមដំណក់ទឹកភ្លៀង នៅតែតស៑ូដល់ចប់កម្មវិធី និងពោរពេញដោយស្មាមញញឹម។ សិល្បករសិល្ប ការិនីទាំងនោះ ធ្វើការទាំងភ្លៀង និងមិនគិតនឿយហត់គួរឲ្យសរសើរ។

លោក អូន ឧស្សាហ៍ តំណាងអ្នករៀបចំកម្មវិធី បានគូសបញ្ជាក់ថា ក្រៅពីកីឡាករបាល់ទាត់ នៅក្នុងព្រឹត្តិការណ៍ទាំងមូល គឺវត្តមានច្រូងច្រាង របស់សិល្បករសិល្បការិនីខ្មែរ ដែលលោកបានចាត់ទុកថា នោះគឺជាទឹកចិត្តដ៏ប្រសើរ ដើម្បីមូលនិធិគន្ធបុប្ផា។ អ្វីដែលលោកមិនសរសើរមិនបាន គឺការចូលរួមយ៉ាងសកម្ មរបស់ក្រុមសិល្បៈរបស់គ្រួសារតារាកម្ពុជា ដែលមិនមែនជាតារាក្នុងក្រុមមហាហង្ស និងមិនមែនជាសិល្បករ ក្នុងក្រុមរៀបចំកម្មវិធីរបស់មហាហង្ស ប៉ុន្តែមានការលះបង់ ទាំងភ្លៀង ដោយនៅជួយកម្មវិធីមិនគិតពីការលះបង់ថវិកា និងការប៉ះពាល់សុខភាព ដើម្បីឲ្យកម្មវិធីរលូនទាំងភ្លៀង តាំងពីដើមដល់ចប់។ លោកមានការអរគុណ និងកោតសរសើរប៉ុណ្ណោះ។ លោកថានេះ ជាកម្លាំងចិត្តរបស់អ្នកសិល្បៈជារួម ដែលមិនប្រកាន់ថា នោះជាកម្មវិធីដែលរៀបចំដោយក្រុមសិល្បៈក្រុមសិល្បៈណា។

គួរបញ្ជាក់ថាសិល្បករសិល្បការិនី ដែលបានបង្ហាញខ្លួនជាក្រុមការងារនៅក្នុងថ្ងៃនោះ មាន២ក្រុម គឺក្រុមធ្លាប់បានសម្ដែងជាមួយផលិតកម្មមហាហង្ស ដែលជាក្រុមការងារ និងក្រុមសិល្បៈស្ម័គ្រចិត្តរបស់គ្រួសារតារាកម្ពុជា។ សិល្បករែលចូលរួមដង្ហែរក្បួន នៅក្នុងថ្ងៃនោះរួមមាន លោក បញ្ញា សិទ្ធិ តារាចម្រៀង, លោក សុិន សុធារិទ្ធ តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែង, កញ្ញា ពេជ្រ ចរណៃ តារាសម្ដែង, លោក ឆាលី តារាសម្ដែង, លោក វង សច្ចៈវិជ្ជា តារាសម្ដែង, លោក រ៉ា យ៉ាឌីន តារាចម្រៀង, លោក ឆេង វង្ស តារាក្បាច់គុណ, កញ្ញា អៃ សុគន្ធពិដោរ បេក្ខភាព Miss Global Cambodia 2019, កញ្ញា កែវ រតនា តារាម៉ូដែល, លោក ឃីម រតនៈ តារាសម្ដែង, លោក ហាក់ ធៀមុន្នី ពិធីករ, អ្នកនាង សាង សុរិយា តារាសម្ដែង, កញ្ញា អ៑ុក ដារ៉េត តារាចម្រៀង, កញ្ញា មុត សុវណ្ណារិទ្ធ តារាសម្ដែង, អ្នកនាង យីវ ម៉ូនីកា តារាសម្ដែង, លោក វណ្ណាឌី តារាសម្ដែង, កញ្ញា សេង រ៉ានី តារាសម្ដែង, លោក មាស សៀវប៉ាយ តារាសម្ដែង, និងតារាចាស់ក្មេងជាច្រើនរូបទៀត។

តោះមកមើលស្មាមញញឹម របស់តារាខ្មែរ នៅក្នុងព្រឹត្តិការណ៍នោះ៖

មតិយោបល់