តារាសម្តែងស្រីរបស់សាំងហ្គាពួរ នាង Fann Wong នៅពេលថ្មីៗនេះដែរកំពុងមានវត្តមាននៅលើគ្របមុខ របស់ទស្សនាវដ្តីមួយ ដោយថតផ្សព្វផ្សាយរឿងចុងក្រោយរបស់នាងក្រោមចំណងជើងថា Whoever ។
រឿង Whoever នេះដែរមានការចូលរួមសម្តែងពីសំណាក់តារាល្បីរួមមាន Jang Nara (张娜拉) និង Jaycee Chan (房祖名) ដែលនឹងត្រូវបង្ហាញមុខនៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១២ ខាងមុខនេះ។
វត្តមាននៅលើគ្របទស្សនាវដ្តីមួយនោះដែរនាង Fann Wong ដែលជាតារាចម្រៀង និងតារាម៉ូដែលគឺមិនបានធ្វើការតុបតែងមុខមាត់ដោយប្រើម្សៅ ក្រេម ជំនួយនោះទេគឺថតដោយប្រើសម្រស់ធម្មជាតិរបស់នាងពិតៗតែម្តង៕
មតិយោបល់