គួរសរសើរ តារាក្លាស៊ិក រួមគ្នាចែកទឹកជែល ថ្ងៃថត MV

ខុសពីផលិតកម្មជាច្រើន ដែលថត MV ដោយរៀបចំសិល្បករមកឲ្យសម្ដែង ដើម្បីរៀបប្លង់ សម្រាប់សកម្មភាពថតបទ “ឃាតករ Corona Virus Covid 19” របស់ផលិតកម្មក្លាស៊ិក កាលពីថ្ងៃទី២៦ មេសា គឺសិល្បកររបស់ផលិតកម្មមួយនេះ បានធ្វើសកម្មភាពចែកទឹកអាល់កុល ឬជែលសម្លាប់មេរោគ ដោយយកមហាជនជាតួសម្ដែងពិតៗ ជាមួយខ្លួនតែម្ដង។ ក្រៅពីចែកទឹកជែល…

បញ្ញា សិទ្ធិ សុខចិត្តស៊ូជួបជុំធ្វើទាន តែមិនជុំសប្បាយៗ បង្កជំងឺកូវីត១៩

បើទោះជាបានទៅបាត់ដំបង តែតារាសម្ដែង និងជាតារាចម្រៀងផលិតកម្មក្លាសុិក លោក បញ្ញា សិទ្ធិ បានអះអាងយ៉ាងមុតមាំថា លោកមកលេង ឪពុកម្ដាយ គឺមិនមែនមកសប្បាយទេ។ អ៊ីចឹងហើយ ទើបលោកប្រកាសមិនចេញទៅជុំអ្នកណានោះទេ ដើម្បីសប្បាយៗ។ យ៉ាងណាមិញ គេឃើញលោកជួបជុំគ្នាធ្វើទាន អមដោយការប្រកាសថា បើជុំគ្នាធ្វើទានលោកសុខចិត្ត តែបើជុំគ្នាផឹកស៊ីសប្បាយៗ គឺលោកប្រយ័ត្នប្រយែង។ យោងតាមហ្វេសប៊ុកផ្ទាល់ខ្លួន…

បញ្ញា សិទ្ធិ ប្រកាសបង្កើតក្រុម BS Boyband ដែលរលាយជិត២ឆ្នាំមកវិញ

ក្នុងឱកាសបង្ហាញខ្លួនឡើងឆាក CNC កាលពីល្ងាចថ្ងៃទី២៧ មីនា ឆ្នាំ២០២០ តារាចម្រៀងក្លាស៊ិក លោក បញ្ញា សិទ្ធិ បានអះអាងថា ក្រុមចម្រៀងបុរសដែលលោកធ្លាប់បង្កើតឡើងហើយរលាយទៅវិញប្រមាណជាជិត២ឆ្នាំ គឺBS Boyband នឹងចាប់ផ្ដើមត្រលប់មកវិញ។ លោកបានបង្ហាញសមាជិកថ្មី ដែលសុទ្ធសឹងតែជាតារាចម្រៀងចំណូលថ្មី របស់ក្លាស៊ិក ដែលជាតារារួមទ្រនំ។ លោក បញ្ញា…

រុន ណាកូ បញ្ចេញបទទោល២បទ បើកឆាកអាជីពជាអ្នកចម្រៀង

ក្រោយកុងត្រាក្លាយជាតារាចម្រៀងរបស់ក្លាស៊ិក តារាសម្ដែងលោក រុន ណាកូ ចេញបាន៣បទភ្លាមៗ សម្រាប់ឱកាសមុនចូលឆ្នាំនេះ។ ក្នុងនោះបទចម្រៀង២បទ ដែលជាបទទោលរបស់លោក ត្រូវបានគេកត់សម្គាល់ពីរោះ និងប្លែកត្រចៀក បើទោះជាបទនោះ មិនមែនជា Original Song។ ផលិតកម្មក្លាស៊ិក ហាក់រំពឹងខ្លាំងថា វត្តមានតារារះថ្មីរូបនេះ នឹងក្លាយជាគ្រាប់ពេជ្រថ្មី នៅក្នុងផលិតកម្ម របស់ខ្លួននោះផង។…

លូយកប់ “ចាប់កណ្ដុរ” របស់តារាប្រុស៣ដួង

នៅទីបំផុត តារាសម្ដែង៣ដួង បានបញ្ចេញបទចម្រៀងរួមគ្នា ដែលធ្លាប់សន្យានោះហើយ ដើម្បីអបអរឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកណ្ដុរ ក្នុងពេលខាងមុខ បើទោះជាវិបត្តិកូរ៉ូណា។ នេះជាបទចម្រៀងរបស់តារាទាំង៣ ក្នុងចំណោមបទចម្រៀងច្រើនបទ ក្រោយពេលអ្នកទាំង៣ ហក់ចូលទ្រនំក្លាស៊ិក។ តារាសម្ដែង៣រូបដែលជាម្ចាស់បទ “ចាប់កណ្ដុរ” ដ៏ទាក់ទាញនេះ គឺលោក បញ្ញា សិទ្ធិ លោក រុន…

រុន ណាកូ កុងត្រាច្រៀងឲ្យ ក្លាស៊ិក ទាំងមិនធ្លាប់បង្ហាញថា ខ្លួនមានសមត្ថភាពផ្នែកសំឡេង

អ្នកសិល្បៈរួមក្រុមមិនតិចទេ សម្ដែងអារម្មណ៍ស្រឡាំងកាំង នៅពេលផេកផ្លូវការរបស់ផលិតកម្មក្លាស៊ិក បង្ហោះថា តារាសម្ដែង លោក រុន ណាកូ ដែលត្រូវគេស្គាល់ច្រើនក្រោយជាប់ពានជាអ្នកគ្រងឈុតបុរាណត្រូវទម្រង់ កាលពីឆ្នាំ២០១៨ បានកុងត្រាធ្វើជាតារាចម្រៀងពេញសិទ្ធិ។ ម្នាក់ៗចោទសួរថា តើរូបនាយ មិនធ្លាប់បង្ហាញថាខ្លួនអាចច្រៀងបានទាល់តែសោះ តែបែរជាកុងត្រាធ្វើជាតារាចម្រៀង។ លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិកបានថ្លែងបញ្ជាក់ថា លោករុន…

ចូលឆ្នាំ២០២០ មិនទាន់បានប៉ុន្មានផង បញ្ញា សិទ្ធិ ក្ដាប់តំណែងបាន៣រឿង សុទ្ធតែរឿងខ្លាំងៗ

ឆ្នាំ២០២០ឆ្នាំនេះ អាចចាត់ទុកថាជាឆ្នាំហុងស៊ុយរបស់តារាចម្រៀង និង ពិធីករ លោក បញ្ញា សិទ្ធិ ដោយលោកត្រូវបានផលិតករ ទាក់ទងអោយសម្ដែងភាពយន្តដល់ទៅ៣រឿងបណ្ដាក់គ្នាតែម្ដង ខណៈដែល២រឿងគឺលោកជាតួឯក ហើយមួយរឿងមុននេះ ជាតួរង ប៉ុន្តែជាភាពយន្តដែលជាស្នាដៃរបស់ផលិតករល្បី។ នេះជាការស្ទុះឡើងរបស់តារាកូនកាត់ឡាវ និងកាត់ពូជសាសន៍កូឡារូបនេះ បន្ទាប់ពីមួយរយៈមុន លោកជួបព្យុះភ្លៀង។ ភាពយន្តដែលលោកទទួលបាននៅដើមឆ្នាំ២០២០នេះ គឺសុទ្ធតែជាភាពយន្តខ្លាំងៗតែម្ដង ដោយសូម្បីតែអ្នកសិល្បៈ…

ដួលសន្លប់ម្ដង បញ្ញា សិទ្ធិ ប្រកាសវិធានការ

គ្មានអ្មកណាមិនដឹងនោះទេ ថាតារាចម្រៀង និងជាពិធីកររូបសង្ហា លោក បញ្ញា សិទ្ធ បានប៉ះទង្កិចរឿងអាស្រូវ ធ្វើអោយទីផ្សារសិល្បៈរបស់លោក ដួលសន្លប់មួយរយៈ ដោយទើបតែងើបឡើងជាថ្មី។ លោកបានថ្លែងក្នុងឱកាសចុះពីសិង្ហបុរី កាលពីយប់ថ្ងៃទី១ តុលា ថាការដួលលើកមុនបានក្លាយជាបទពិសោធន៍ដ៏សម្បែង ធ្វើអោយលោកត្រូវតែបង្កើត គម្រោងជួយខ្លួនឯង។ លោក បញ្ញា សិទ្ធិ បញ្ជាក់…

ក្រោយបញ្ចប់រឿងអាស្រូវ បញ្ញា សិទ្ធិ ដើរប្រមូល

ខុសពីតារាមួយចំនួន ដែលផ្ទុះរឿងអាស្រូវរមែងធ្លាក់ចុះប្រជាប្រិយភាព ហើយបាត់ទីផ្សារសិល្បៈ សម្រាប់តារាចម្រៀង និងជាពិធីករស្ទាត់ភាសាថៃ លោក បញ្ញា សិទ្ធិ បែរមិនថមថយ ហើយមានលទ្ធផលបញ្ច្រាស់គេឯងទៅវិញ។ លោកត្រូវគេកត់សម្គាល់ថា ដើរប្រមូលទីផ្សារតែម្ដងទាំងអាជីពចម្រៀង ពិធីករ និងថតស្ពត ជាពិសេសឱកាសចេញមុខក្រៅប្រទេសតែម្ដង។ ធៀបនឹងតារារួមជំនាន់ ដែលមានរឿងមិនល្អផ្ទុះឡើង លោក បញ្ញា សិទ្ធិ…

គ្រាន់តែសម្ពោធហាងសោះ សិល្បករលេចធ្លោមួយឈុតធំ

កាលពីល្ងាចថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៩ ពិធីហាងសម្ពោធហាង ឃ្វីនសុី ជូលី ហ្វេសហ្សិន សាខាទី៣ នៅជិតវិទ្យាល័យជាសុីមសាមគ្គី បានធ្វើឲ្យកក្រើកស្រទាប់ មហាជនយ៉ាងខ្លាំង ដោយសារតែចម្រុះដោយសិល្បករចាស់ក្មេងល្បីៗ យ៉ាងច្រើនកុះករ ត្រូវគេឃើញបង្ហាញខ្លួន។ អ្វីដែលអស្ចារ្យ គឺតារាៗ រហូតដល់ជិត៤០រូប បានគ្រងឈុតកូនកំលោះកូនក្រមុំអ្នកមាន ក្នុងសម័យលង្វែក រំលេចកម្មវិធីយ៉ាងស្កេកស្កះ…