ភ្នំពេញៈ កាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខក្លឹបសេះមាស ផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យុវជនម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុយ៉ាងអាណោចអធ័ម ខណះជិះម៉ូតូក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តកុងតឺន័រពី ក្រោយពេញទំហឹង ។
ជនរងគ្រោះមានឈ្មោះ សេង មិថុនា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស នៅអូឬស្សីស្នាក់កន្លែងធ្វើការ មានស្រុកកំណើត នៅភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។
ដំណើររឿង៖ មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង់ ស៊េរី០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1E-6887ធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿង មិនចាំស្លាកលេខបើកនៅខាងមុខពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅ និងកន្លែងកើតហេតុតែម្តង ចំណែករថយន្តបានបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកាវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះ អាសន្នរង់ចាំប្រគល់ជូនសាច់ញាតិវិញ សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់