ព័ត៌មានជាតិ

មុខសញ្ញាពាក់ព័ន្ធករណីលួចជានារីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង ៤និង២០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះលេខ៤០៣ ផ្លូវលំ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ កម្លាំងប៉ុស្តិ៍ឬស្សីកែវដឹកនាំដោយលោកអនុ.ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវបានឃាត់មុខសញ្ញា០១នាក់ពាក់ព័ន្ធករណីលួចទូរស័ព្ទ និង IPad ។

ជនសង្ស័យឈ្មោះ សុខ ឆៃលីន ភេទស្រី អាយុ ២៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
មុខរបរ មិនពិតប្រាកដ ។
ជនរងគ្រោះឈ្មោះ ភឿក សំណង់ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៣ ផ្លូវលំ ក្រុមទី១៧ ភូមិមិត្តភាព សង្កាត់ឬស្សកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរ បុគ្គលិកក្រុមហ៊ុន។

សម្ភារ:ដកហូតមាន ទូរស័ព្ទ IPhone 5 មួយគ្រឿង និង IPad Air 2 មួយគ្រឿង បានប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍សាកសួរចម្លើយកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតីវិធី៕

មតិយោបល់