ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឯកឧត្តម ខៀវ កាញារិទ្ធ ឧបត្ថម្ភឲ្យកូនទាំងពីរ អ៊ុំ គន្ធា បានបន្តការសិក្សា​

ភ្នំពេញ៖នៅពេលដែល តារាចម្រៀង យេៗ អ៊ុំ គន្ធា ​ធ្លាក់ខ្លួន​​ដុនដាប ​ដោយសារតែ​មានផ្ទុកមេរោគអេដស៍ នៅក្នុងខ្លួន បាន​ធ្វើឲ្យជីវភាពនាង ជួបភាព លំបាក​​ជាច្រើន ហើយនាងក៏អស់លទ្ធភាព ​ឲ្យកូនទាំងពីរ របស់នាង ​បន្តសិក្សា​នោះដែរ ។​
Khmer Star (3)
ក្នុងពិធីសំណេះសណាល ញ៉ាំបាយសាមគ្គី ​កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ នៅភោជនីយដ្ឋាន អូប៉េរ៉ា ​ក្រោម​អធិបតីភាព ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន អមដំណើរដោយមន្ត្រីអ្នកមុខ​អ្នកការ ក្រោមឱវាទ បានថ្លែង​ប្រាប់ដល់ តារាចម្រៀង អ៊ុំ គន្ធាថា “លោក នឹង​ជួយជ្រុំជ្រែង ឲ្យកូនទាំងពីរ របស់ តារាចម្រៀងយេៗ បានបន្តការសិក្សាទៅមុខទៀត ដើម្បី​យកចំណេះដឹង មក​​ជួយ​​ដល់ប្រទេសជាតិ​” ។​
Khmer Star (44)
ថ្លែង​ទាំងទឹកចិត្ត​រំភើប លាយឡំ នឹង​ទឹកភ្នែករលីង រលោង ​នៅមុខតារាជាច្រើន​នាក់ និង រដ្ឋមន្ត្រីក្រសួងព័ត៌មាន អ្នកនាង អ៊ុំ គន្ធា បាននិយាយថា “នាងពិតជា​អរគុណណាស់ ដល់ឯកឧត្តម ខៀវ កាញារិទ្ធ ដែល​​មើល​មិនរំលង ភាពខ្វះខាតរបស់ អ្នកសិល្បៈ ក៏ដូចជា​ប្រជាពលរដ្ឋផ្សេងទៀត ហើយនាងក៏គ្មានអ្វីតបស្នងវិញដែរ ក្រៅពីពាក្យជូនពរ ឲ្យឯក​ឧត្តម ​ជួបតែ​សេចក្តីសុខ គ្រប់កាលៈទេសៈ និងរាល់ភារៈកិច្ចប្រកបដោយភាពជោគជ័យ​” ។​

បញ្ជាក់ផងដែរថា កម្មវីធី “សំណេះសណាល ញ៉ាំបាយសាមគ្គី ​” នេះដែរ ជាកម្មវីធី ​រៀបចំឡើងដោយ ​លោក អ៊ឹម ជីវ៉ា បន្ទាប់ពី​មានការលើកទឹកចិត្តឲ្យធ្វើកម្មវីធីនេះឡើង ​ពីសំណាក់ ឯកឧត្តម ខៀវ កាញារិទ្ធ ៕​

មតិយោបល់