ចាត់ទុកថាសំណាងមិនតិចទេ ដែលពន្លកមួយរូបហេតុតែស្រទ្បាញ់វិស័យចម្រៀងពេក សុខចិត្តសុំច្បាប់ស្កាត់ តាំងពីប្រទេសកូរ៉េ មកថតមួយបទនៅកម្ពុជា ហើយបានច្រៀងបទជាស្នាដៃ របស់លោក វិរៈ ពន្លក ដែលជាម្ចាស់ស្នាដៃបទ “អាចរួមទុក្ខបាន ម្ដេចមិនអាចរួមសុខ។
ការបង្ហោះរបស់ លោក វិរៈ ពន្លក ដែលជាអ្នកមានស្នាដៃ ក្នុងការផលិតបទចម្រៀង នាពេលចុងក្រោយ។ លោកបានបង្ហោះថា ខ្លួនបាននិពន្ធចម្រៀងមួយបទ ជូនដល់ពលករកូរ៉េមួយរូប ដោយសារតែពលកររូបនោះ ចង់សម្រេចបំណង មានបទចម្រៀងផ្ទាល់ខ្លួន ក្នុងពេលមកលេងស្រុក។ លោកក៏ប្រកាស ទទួលយកពលករ កូរ៉េរូបនោះ ឲ្យធ្វើជាតារាចម្រៀងផង នៅពេលលោកបញ្ចប់ការងារ នៅក្នុងប្រទេសកូរ៉េនាខែ៤ឆ្នាំក្រោយ។
លោក វិរៈ ពន្លក បង្ហោះថា “សារ៉ា វីរៈ ប្អូនប្រឹងតស៊ូមកពីកូរ៉េ មកដល់ខ្មែរសុខចិត្ត សូមច្បាប់ថៅកែ ដើម្បីគ្រាន់តែចង់ច្រៀងបទថ្មីដែលប្អូនស្រទ្បាញ់។ រឿងអីបងបដិសេធប្អូន? តោះបងប្អូនមកស្គាល់ និងស្តាប់បទថ្មីរបស់ ឃុត សារ៉ាវិរៈ ទាំងអស់គ្នាគឺបទ” គ្មានអ្នកក្បត់ ក៏គ្មានអ្នកខុស”។
យោងតាមការបង្ហោះ បទ “គ្មានអ្នកក្បត់ក៏គ្មានអ្នកខុស” គឺជាការបកស្រាយ ដោយពលករកូរ៉េឈ្មោះ សារ៉ា វីរៈ ក្រោមការនិពន្ធទំនុកច្រៀង និង មេឡូឌី ដោយរូបលោកផ្ទាល់ គឺកវីនិពន្ធ វីរៈ ពន្លក ដែលមានស្នាដៃ រាប់មិនអស់ក្នុងពិភព ចម្រៀង ខណៈដែលបទ “អាចរួមទុក្ខម្ដេចមិនអាចរួមសុខ” គឺជាស្នាដៃរបស់លោក កំពុងល្បីនាពេលនេះ។
មួយបទនេះ សម្រួលតន្ដ្រី ដោយ PETY SAM និងក្រាហ្វិក-កាត់ត ដោយលោក គង់ តូ។ លោក វិរៈ ពន្លក បញ្ជាក់ថា លោក សារ៉ា វិរៈ មិនគ្រាន់តែជាពលករ នៅក្នុងប្រទេសកូរ៉េ ប៉ុណ្ណោះទេ ប៉ុន្តែលោកក៏មាន ទឹកដមសំទ្បេងល្អ និងមានមហិច្ឆតា ចង់ក្លាយជាតារាចម្រៀងផងដែរ ទើបលោកសម្រេចចិត្តនិពន្ធបទឲ្យច្រៀង៣បទ តែថតចប់តែមួយបទ ព្រោះប្រញាប់ទៅធ្វើការនៅកូរ៉េវិញ។
លោកបានទាំងរំពឹងថា បទ”គ្មានអ្នកក្បត់ ក៏គ្មានអ្នកខុស”របស់លោក សារ៉ា វិរៈ នឹងផ្ទុះការគាំទ្រនោះផង ជាពិសេសនៅក្នុងរង្វង់ពលករកូរ៉េ ដែលលោកបម្រើការ៕
មតិយោបល់