ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា បោកក្បាលស្លាប់ម្នាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញ: បុរសម្នាក់ បានបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូ លឿនជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយយុវជនពីរនាក់ បានបត់ឆ្លងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១ និង១០នាទីយប់រំលង អធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្រុម៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

សពជនរងគ្រោះឈ្មោះ ងិន សារ៉ាវុធ ភេទប្រុស អាយុ២៨ឆ្នាំ មុរបជាងដែក ស្នាក់ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតភូមិធ្នកយុល ឃុំពន្លៃ ស្រុកអង្គរបុរី។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់០១៨ ពណ៌ខ្មៅ ពាក់លេខ ភ្នំពេញ 2GX 1706 ធ្វើដំណើរពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាក MONSTER ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល1J 9061 ជិះដោយយុវជនពីរនាក់ បានបត់ឆ្លងផ្លូវចំពីក្រោយពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងថ្នល់ស្លាប់ ក្នុងថ្លុកឈាមចោលប្រពន្ធ់ឲ្យនៅមេម៉ាយ និងកូនប្រុសតូចៗពីរនាក់ ឲ្យកំព្រា។

ករណីនេះ ភាគីខាងម៉ូតូឌ្រីមសង់ និងពីរនាក់ទៀតខាងម៉ូត MONSTER បត់ឆ្លងផ្លូវរងរបួសស្រាល ដោយឃើញសភាពមិនស្រួល បាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញ ចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លួវច្បាប់។ ចំណែកសពរងគ្រោះ ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅតម្កក់ ទុកនៅវត្តព្រែកព្នៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់