ព័ត៌មានសិល្បៈ និងកម្សាន្ត

ចម្លែកណាស់ ! វីដេអូ “Pen-Pineapple-Apple-Pen” អាចព្យាបាលជំងឺបាន

ថៃ : លោកសាស្រ្តាចារ្យជប៉ុន Pico Taro ដែលបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យ ហ្វូរុសាកុ ប្រទេសជប៉ុន បានបង្ហោះវីដេអូនៅលើបញណ្ដាញសង្គម YouTube ដោយ មានអ្នកទស្សនាកើនដល់ជាងពីរលាននាក់ ។ ដោយវីដេអូនេះ មានចំណងជើងថា”Pen-Pineapple-Apple-Pen” បើយោងតាមភ្នាក់សារព័ត៌មានសង្គម ថៃរ៉ាត នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៦ ។

បើតាមបទចម្រៀងនេះ គឺជាផ្នែកមួយនៃចលនាបំផុស របស់លោក Pico Taro ដែលមានភ្លេងនិងទំនុកច្រៀង មានលក្ខណ:សាមញ្ញ តែប៉ុន្មានពាក្យប៉ុណ្ណោះ។ បទចម្រៀងនេះ លោកជឿថានឹងទាក់ទាញចិត្តអ្នកស្តាប់ និយាយឲ្យស្រួលស្ដាប់គឺ លោកចង់កម្ដៅត្រចៀកអ្នកស្ដាប់ ឬ Earworm ។

គួរបញ្ចាក់ផងដែរថា សម្រាប់លក្ខណ:ពិសេស នៃតន្ត្រីដែលមាននិន្នាការ Earworm គឺជាតន្រ្ដីបែបកំសាន្ដនឹង ងាយចងចាំបានយ៉ាងស្រួល។ តន្រ្ដីបែបនេះ មិនជារឿងវិកលចរិតនោះទេ ក៏ប៉ុន្ដែគេអាចយកវាមកព្យាបាលអ្នក ដែលមានជំងឺ ធុញធប់អារម្មណ៍ ឬអ្នកជំងឺដែលប្រើខួរក្បាល ក្នុងពេលធ្វើការខ្លាំង។ មកដល់ពេលនេះ វីដេអូ PPAP មានអ្នក Cover ចំនួនច្រើនបំផុត ៕

dflsgshlfd difgkjdsjfg ldfsglskfg

មតិយោបល់