ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាហ្វីលីពីន២រូប ប្រកាសសម្ដែងភាពយន្តនៅកម្ពុជា

ក្នុងការបង្ហាញខ្លួន កាលពីរសៀលថ្ងៃទី១ កញ្ញា ឆ្នាំ២០១៩ នៅកម្ពុជា តារាវ័យក្មេងស្រស់ស្អាតហ្វីលីពីន២រូប ដែលជាតួអង្គក្នុងរឿង”សួស្ដីស្នេហា លាសិនហើយ ឬ Hello, Love, Goodbye” ដែលជាភាពយន្តស្នេហា ល្បីល្បាញនៅប្រទេសហ្វីលីពីន បានអះអាងថា ពួកគេពេញចិត្ត បើមានការសម្ដែងនៅកម្ពុជា។ តួឯកប្រុសស្រីទាំងពីរ គឺ Joy និង Ethan ត្រូវគេឃើញចោមរោម ដោយអ្នកគាំទ្រយ៉ាងណែនតាន់តាប់ ជាពិសេសគឺជនជាតិហ្វីលីពីន ដែលរស់នៅ និងបម្រើការនៅហ្វីលីពីន។

អ្នកទាំងពីរបានអះអាងថា ជាលើកទី១ ដែលបានមកដល់កម្ពុជា ខណៈដែលទាំងតួ ឯកប្រុស និងតួឯកស្រី សុទ្ធតែអះអាងថា ពេញចិត្តមានការសម្ដែងជាមួយតារាខ្មែរ លើទឹកដីខ្មែរ ប្រសិនបើមានផលិតករផលិតភាពយន្តឲ្យអ្នកទាំងពីរបានរួមការងារ។ អ្នកទាំងពីរក៏បង្ហាញអារម្មណ៍ រំភើបចង់ស្រក់ទឹកភ្នែកផងដែរ នៅពេលសម្ពោធ ភាពយន្តរឿង”សួស្ដីស្នេហា លាសិនហើយ” សម្រេចដាក់បញ្ចាំងលើកដំបូងនៅកម្ពុជា ហើយមានអ្នកគាំទ្រ មកគាំទ្រពួកខ្លួនកកកុញពេញវេទិកាបែបនេះ។

គួរបញ្ជាក់ផងដែរថា ក្នុងសាច់រឿងនេះ គឺ លោក Joy ជាបុគ្គលិក OFW ដែលខិតខំប្រឹងប្រែង ធ្វើការនៅហុងកុង ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាង នៅហ្វីលីពីន ដោយមានបំណង ចង់ធ្វើចំណាកស្រុកទៅប្រទេសកាណាដា។ Ethan មិនសូវមានកម្លាំងទេ ដោយធ្វើការជាអ្នកក្រឡុកស្រា ខណៈដែលគាត់ រង់ចាំការស្នាក់នៅ របស់គាត់ដើម្បីរុញច្រាន។ Joy ព្យាយាមគេចវេសឆ្ងាយ ពីទំនាក់ទំនងស្នេហារបស់ Ethan ប៉ុន្តែមិនអាចរួចផុត ពីស្នេហានេះបានឡើយ។

នៅពេលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេទាំងពីរនាក់ ព្រមព្រៀងគ្នាថា ទំនាក់ទំនងនឹងមានលក្ខណៈ ជាបណ្តោះអាសន្ន។ ប៉ុន្តែនៅពេលចំណងរបស់ពួកគេ កាន់តែស៊ីជម្រៅតើពួកគេ នឹងអាចរក្សាកិច្ចព្រមព្រៀង របស់ពួកគេបានទេ?។ ចង់ដឹងថាសាច់រឿងស៊ីជម្រៅ គឺមានតែក្នុងរោងកុន ទំនើបប៉ុណ្ណោះ ចាប់ពីការប្រកាសនេះតទៅ៕

មតិយោបល់