វាត្រូវបានគេចាត់ទុកថា ជាដំណឹងល្អ ដោយគ្រាន់តែដេក នឹងទទួលបានប្រាក់ខែ ។ ការស្រម៉ៃរបស់មនុស្សភាគច្រើន ដែលបានលើកកន្លងមកថា បើសិនជាគេងក៏បានលុយដែរនោះ ពួកគេនឹងធ្វើការគេង ដោយបន្ថយកម្លាំងហត់ហួសហេតុ លើការងារផ្សេងៗ ។ នៅទីនេះជាការពិត សម្រាប់ការគេងក៏ទទួលបានលុយ។
បើទោះបីជាឱកាសមានតិចតួចបំផុត នៅទីនេះ ដោយមានក្រុមហ៊ុនធំបំផុតលើពិភពលោក ចង់ដឹងពីរឿងរ៉ាវការគេង និងសកម្មភាព របស់មនុស្ស ។
កន្លងទៅអង្គការ NASA បានធ្វើការចំណាយប្រាក់រើសបុគ្គលិកឲ្យគេង ។ នៅឆ្នាំ២០១៣ អង្គការសិក្សាពីលំហអាកាសរបស់អាម៉េរិក បានចំណាយ ១៨០០០$ ដល់នរណា ដែលដេកនៅក្នុងលំហរអាកាស Johnson Space Center ដែលមានទីតាំងនៅ ហូស្តុន រដ្ឋតិចសាស ដោយសរុបរយៈពេលនៃការគេង ៧០ថ្ងៃ។
ការធ្វើបែបនេះរបស់អង្គការខាងលើ ក៏ព្រោះតែចង់ដឹងពីលក្ខណ្ឌឥទ្ធិពល នៃរាងកាយមនុស្ស ។ អ្នកចូលរួមអាចជជែកកម្សាន្ត ជាមួយមិត្តិភក្តិ លើបណ្តាញសង្គម ឬអាចធ្វើការតាមរយៈការ Remote តែមិនអាចចាកចេញពីគ្រែគេងបានឡើយ។
ខាងក្រោមនេះគឺការងារចំនួន ៥ គ្រាន់តែគេងក៏បានលុយដែរ៖
១.ការសិក្សាស្រាវជ្រាវអ្នកវិទ្យាសាស្ត្រ
អង្គការ Nasa ប្រហែលជាគ្មានលទ្ធភាព ក្នុងការចាប់ផ្តើមជាមួយអាជីពបែបវិទ្យាជីវៈលើការគេងនោះទេ ប៉ុន្តែមិនមែនមានន័យថា មិនអាចចូលរួមដោះស្រាយ និងស្រាវជ្រាវបាននោះទេ ។ មន្ទីរពេទ្យ និងសាកលវិទ្យាល័យជាច្រើន កំពុងសម្លឹងជានិច្ច សម្រាប់អ្នកចូលរួម ក្នុងការសិក្សាជាច្រើន លើករណីដេកនេះ ។ ការសិក្សាទាំងនេះ ជាធម្មតា ផ្តោតទៅលើការវាស់រលកខួរក្បាល ដកដង្ហើម ចង្វាក់បេះដូង និងសាច់ដុំ។
អ្នកចូលរួមអាចជាបុគ្គលដែលមានសុខភាពល្អ ដោយយោងតាមរបាយការណ៍កន្លងទៅ របស់សាកលវិទ្យាល័យ Colorado សម្រាប់អ្នកចូលរួមគេងពី ១៤ ទៅ១៧ ថ្ងៃនឹងទទួលបានថវិកាចំនួន ២៧៣០ ដុល្លារអាម៉េរិក។
២.ការសាកល្បងគ្រែ និងពូក
ប្រសិនបើអ្នកមិនចង់ដេកលើគ្រែនោះទេ អ្នកអាចដេកលើពូក សម្រាប់ការងារនៅទីនេះ ដែលជាការធ្វើតេស្ត លើផលិតផលរបស់ក្រុមហ៊ុន ដើម្បីវិនិច្ច័យទៅលើផលិតផល។
កាលពីឆ្នាំ២០០៦ លោក Wayne Munnellyប្រធានក្រុមហ៊ុន Travelodge’s Director of Sleep បានចំណាយ ២៥០០០ ដុល្លារ សម្រាប់អ្នកដេក នៅលើគ្រែប្រណីតរបស់ខ្លួន ។ ក្នុងនោះដែរលោក Roisin Madigan ក៏រកបាន ១០០០ផោន ដោយបានដេកលើគ្រែដ៏ប្រណីតខាងលើជារៀងរាល់ថ្ងៃ ក្នុងរយៈពេល១ខែ។
នាងUnsworth មកពីទីក្រុងឡុងដ៏ ក៏បានទទួលបានទទួលថវិកាពីការគេងលើពូក ហើយមិត្តភក្តិរបស់នាង ក៏លើកហេតុផលថា ជាការងារល្អ បំផុតលើពិភពលោក។ នេះជាវិធីសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនមួយ ធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួន ជ្រែកជ្រៀកចូលទីផ្សារឲ្យកាន់តែជ្រៅ។
៣.ការធ្វើការប្រឹក្សាយោបល់អំពី NHS
ពាក្យ NHS មកពីពាក្យពេញថា National Health Service ប្រែថា សេវាសុខភាពជាតិ ។
វេជ្ជបណ្ឌិត ខាងជំងឺកុមារ (Pediatricians) និង ទារក គឺធ្វើការរយៈពេល ១២ម៉ោង កន្លះ ហើយតាមរយៈការធ្វើការនេះ គឺត្រូវបានគេស្នើសូមឲ្យគេងឬដេកវិញ នឹងទទួលបានថវិកា ១៨០០ ផោន ហើយរាល់ពេលគេងគឺទទួលបាន ២៤៥ដុល្លារអាម៉េរិក។
អំឡុងនៃការផ្លាស់ប្តូរទាំងនេះ ត្រូវបានធ្វើការប្រឹក្សាដ៏ប្រាកដនិយមមួយ មានន័យថាពួកគេត្រូវបានអនុញ្ញាតិ ដោយដេកក្នុងរយៈពេលវែង មិនមែនមានន័យថាដូចការសង្គ្រោះបន្ទាន់នោះទេ។
៤.ការដេក ពិព័រណ៍
បើទោះបីជាស្តាប់ទៅមានភាពចម្រូងចម្រាស់បន្តិចក្តី តែវាជារឿងពិតមួយ នៅក្នុងឆ្នាំ២០០៩ ដោយសារៈមន្ទីរថ្មីមួយ នៅទីក្រុងញ៉ូវយ៉ក បានស្វែងរកមនុស្សដែលមានអាយុពី ១៨ ទៅ៤០ ដែលមានបំណងជាផ្នែកមួយនៃការតាំងពិរព័ណ៌នៅ Chu Yun ។ ការងារនេះ ត្រូវលេបថ្នាំងងុយដេក និងដេកកណ្តាលសារៈមន្ទីរ ពីម៉ោង១២ថ្ងៃរសៀល ដល់ម៉ោង ៦ល្ងាច។ ក្នុងនោះអ្នកដេក នឹងទទួលបាន ១០ដុល្លារក្នុងមួយម៉ោង ជាប្រាក់ដែលទទួលបានច្រើន ជាជាងគេងនៅផ្ទះអត់លុយ៕
ប្រភព៖careeraddict
មតិយោបល់