ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តសាំងយ៉ុងបុកពីក្រោយគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសច្រើននាក់

ក្រចេះ: នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៥០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ចំណុចភូមិកសាង ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ លើផ្លូវលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៤៧-348រវាងរថយន្តបុកគោយន្តកន្ត្រៃពីក្រោយស្របទិសដៅគ្នាពីខាងជើងមកខាងត្បូង បណ្ដាលឲ្យស្លាប់ ៤នាក់ ស្រី ២នាក់ និងរងរបួសធ្ងន់។

១-ជនរងគ្រោះឈ្មោះ ជួប ខឿន ភេទស្រី អាយុ ៤៧ឆ្នាំ(ស្លាប់)ជាអ្នករួមដំណើរ។
២-ភិច ធារិត ភេទប្រុស ១៤ឆ្នាំ(ស្លាប់)ជាអ្នករួមដំណើរ។
៣-ភិច ធា ភេទប្រុស អាយុ ១០ឆ្នាំ(ស្លាប់)ជាអ្នករួមដំណើរ។
៤-ភិច ធារី ភេទប្រុស អាយុ ១២ឆ្នាំ(របួសធ្ងន់)ជាអ្នករួមដំណើរ។
៥-ភិច ចិន្តា ភេទប្រុស អាយុ ២០ឆ្នាំ(របួសធ្ងន់)ជាអ្នកបើកបរគោយន្តកន្ត្រៃ។
៦-ផាត ស្រីលាប ភេទស្រី អាយុ ១៥ឆ្នាំ(របួសធ្ងន់)ជាអ្នករួមដំណើរ។
៧-ឆាយ រ៉ែន ភេទស្រី អាយុ ៤០ឆ្នាំ(ស្លាប់)ជាអ្នករួមដំណើរ។
៨-ឈា មីមី ភេទស្រី អាយុ ១៦ឆ្នាំ(របួសស្រាល)ជាអ្នករួមដំណើរជាមួយគោយន្តកន្ត្រៃអ្នកទាំងអស់គ្នាមានទីលំនៅបច្ចុប្បន្នមានទីលំនៅភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ បានធ្វើដំណើរទិសដៅពីទិសខាងជើងទៅទិសខាងត្បូង មកដល់ចំនុចកើតហេតុខាងលើ ត្រូវបានរថយន្តម៉ាកសាំងយ៉ុង ពណ៍ប៉ៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-1463បានបុកពីក្រោយចំពេញទំហឹង ហើយអ្នកបើកបររថយន្តខាងលើ រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ អ្នករួមដំណើរជាមួយឈ្មោះ វេង ឈ៊ន ភេទប្រុស អាយុ ២៥ឆ្នាំមានទីលំនៅភូមិទងលង់២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តស្វាយរៀង(របួសធ្ងន់)។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នរគបាលចង្រ្កង់ ចំណែកសព ត្រូវបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់