ព័ត៌មានសិល្បៈ និងកម្សាន្ត

មហោស្រភាពភាពយន្តខ្លីចតុមុខ បញ្ចប់ដោយជោគជ័យ

កាលពីយប់ថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៩ មហោស្រពភាពយន្តខ្លីចតុមុខ ដែលជាព្រឹត្តិការណ៍ ប្រកួតប្រជែងភាពយន្តខ្លីរបស់ក្រុមយុវជន និងផលិតករទ្រង់ទ្រាយធំ ត្រូវបានបញ្ចប់យ៉ាងជោគជ័យ ក្រោមវត្តមានចូលរួម ពីមន្ត្រីជាន់ខ្ពស់ពីក្រសួងព័ត៍មាន និងក្រសួងវប្បធម៌ និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។ ពិធីនោះ ក៏បានរកឃើញភាពយន្តឆ្នើម ជាម្ចាស់ជ័យលាភីប្រចាំឆ្នាំ និងផលិតករ ដែលមានស្នាដៃជាច្រើនរូបផងដែរ។

លោក ស៑ុម សុីថែន ប្រធានមហោស្រពភាពយន្តខ្លីចតុមុខលើកទី៨ បានគូសបញ្ជាក់ថា ការប្រកួតដែលបានធ្វើឡើងនេះ មានការចូលរួម ពីក្រុមផលិតករក្មេងៗ ដែលមានស្នាដៃជាច្រើន ដោយគោលបំណង នៃការរៀបចំ ក៏មិនខុសពីឆ្នាំកន្លងទៅដែរ គឺដើម្បីផ្ដល់ឱកាសឲ្យផលិតករចាស់ថ្មី បានបញ្ចេញស្នាដៃ និង ចូលរួមអភិវឌ្ឍន៍ វិស័យភាពយន្តខ្លីនៅកម្ពុជា ឲ្យមានការរីកចម្រើន។

លោកថាការរៀបចំណេះ ផ្ដើមចេញពីការស្ម័គ្រចិត្តរបស់ក្រុមការងារ និងផ្នែកពាក់ព័ន្ធ សហការចាប់ដៃគ្នា ទើបធ្វើឲ្យមហោស្រពភាពយន្តខ្លីចតុមុខ ឈានដល់លើកទី៨ នៅក្នុងឆ្នាំនេះ។ លោកក៏រំពឹងថា អ្នកឈ្នះជ័យលាភី និងអ្នកទទួលបានបទពិសោធន៍ ពីការចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងក្លាយជាផលិតករអាជីព និងបន្តបញ្ចេញស្នាដៃ ឲ្យកាន់តែប្រសើររួមគ្នាអភិវឌ្ឍន៍ វិស័យភាពយន្តខ្មែរ។

លោកក៏បានកោតសរសើរដៃគូគ្រប់ផ្នែក រួមទាំងក្រុមសិល្បករ របស់គ្រួសារតារាកម្ពុជា ផងដែរ ដែលបានស្ម័គ្រចិត្ត ចូលរួមបំផុសព្រឹត្តិការណ៍ នៅថ្ងៃចុងក្រោយ ឲ្យកាន់តែមានការចាប់អារម្មណ៍ទ្វេដង នៅថ្ងៃប្រកាសលទ្ធផល និងបិទមហោស្រពនោះ។ លោកប្រកាសរៀបចំព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែធំ សម្រាប់ឆ្នាំក្រោយ ដើម្បីផ្ដល់ឱកាសឲ្យក្រុមផលិតករ បន្តបញ្ចេញស្នាដៃ ក្នុងការប្រកួតប្រជែង។

នៅក្នុងព្រឹត្តិការណ៍បិទការប្រកួត នៅក្នុងថ្ងៃនោះ ក្រៅពីក្រុមការងារ ដៃគូសហការ និងថ្នាក់ដឹកនាំតំណាងឲ្យក្រសួង ពាក់ព័ន្ធក៏មានវត្តមានតារាយ៉ាងច្រើនកុះករ បង្ហាញខ្លួនផងដែរ៖

មតិយោបល់