សៀមរាបៈ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៦និង៤០នាទី មានករណីស្រ្តីម្នាក់ ខណះដែលកំពុងធ្វើដំណើរតាមដងផ្លូវជាតិលេខ៦ ទៅសម្រាលកូន នៅមន្ទីពេទ្យតែមកដល់ ចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មិនទាន់ដល់ពេទ្យផង ក៏ត្រូវឈឺពោះសម្រាល នៅតាមផ្លូវជាតិតែម្តង ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងបងប្អូនអ្នកធ្វើដំណើរដូចគ្នាជួយសម្រាល ។
បន្ទាប់ពីសម្រាលហើយភ្លាមៗ លោក សូរ ប្លាតុង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបាគង បានធ្វើការទំនាក់ទំនងហៅរថយន្តសង្គ្រោះ ជួយបញ្ជូនស្ត្រី និងកូននោះទៅមណ្ឌលសុខភាព៕




មតិយោបល់