ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាលេចធ្លោណាស់ មួយឈុត Love Riya ក្នុងជំនួប ឱក សុគន្ធកញ្ញា

ដ្បិតថាពោះខ្ទាតធំ ជិតគ្រប់ខែក៏ពិតមែន ក៏តារាហ្វេសប៑ុកល្បីឈ្មោះ អ្នកនាង Love Riya នៅតែតែងខ្លួន បានស្រស់ស្អាត ស្ទើរគ្រប់កម្មវិធីដែលអ្នកនាងចូលរួម មិនចាញ់តារាសិល្ប:ល្បីៗនោះទេ។ ជាក់ស្ដែងក្នុងពិធីចុះហត្ថលេខារវាងអ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនឹងម្សៅទឹកដោះគោរបស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ៩ កញ្ញា នៅសណ្ដាគារសូហ្វីតែល គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ជាមួយនឹងមួយឈុត រ៉ូបសយ៉ាងស្រស់ស្អាត ស្របពេលដែលអ្នកនាង និងស្វាមីខ្ពស់សង្ហារ ក៏ត្រូវកម្មវិធីរៀបប្លង់ឲ្យអង្គុយ នៅខាងមុខវេទិកា មិនអន់ជាងតារាល្បីៗ ដូចជាអ្នកនាង គង់ ច័ន្ទស្រីមុំ និងតារាឯទៀតផង។

ម្នាក់ដែលបានឃើញ អ្នកនាង Love Riya និង ស្វាមីដោយផ្ទាល់ភ្នែកនៅក្នុងថ្ងៃនោះ សរសើរមិនដាច់ពីមាត់ទេ ថាមួហគូនេះស័ក្តសម និងលេចធ្លោ ជាពិសេស នៅពេលអ្នកនាង និងស្វាមី ក្រៅពីមានសម្រស់ដូចកូនកាត់ទាំងគូហើយ ថែមទាំងលែងខ្លួនទាំងស្វាមី និងភរិយា បានលេចធ្លោ មិនចាញ់តារា។ អ្នកនាងបណ្ដើរ ប្ដីក្មេងរូបសង្ហារ ជាមួយនឹងរ៉ូបសស្រស់ស្អាត កាន់តែតែជួយឲ្យអ្នកនាង ទាក់ទាញនៅក្នុងកម្មវិធី មិនចាញ់វត្តមានតារាល្បីៗ នៅក្នុងពិធី។

រ៉ូបមួយឈុតរបស់អ្នកនាង ត្រូវបានបញ្ជាក់ថា ច្នៃឡើងដោយជាងចំណាន តែជាការកុម្ម៉ង់ម៉ូដ ដោយអ្នកនាងផ្ទាល់ ដើម្បីឲ្យមើលឃើញប្លែកភ្នែក ហើយស្រស់ស្អាត។ ជាមួយនឹងការលាន់មាត់ថា ស្រស់ស្អាត អ្នកនាងប្រាប់ថា បើទោះជាខ្លួនគ្រាន់តែជាតារាហ្វេសប៑ុក ប៉ុន្តែសម្រាប់ការលេងម៉ូដឈុត គឺអ្នកនាងទម្លាប់លែងខ្លួន មិនចាញ់តារាប៉ុន្មានទេ។ អ្នកនាងបានទាំងប្រាប់ទៀតថា គ្រប់ឈុតដែលអ្នកនាងស្លៀក បង្ហាញក្នុងកម្មវិធីនីមួយៗ កម្រជាឈុតដដែល និងជាឈុតជាន់គេជាន់ឯងនោះផង ដោយអ្នកនាងសុទ្ធតែទិញ ឬ កាត់ថ្មីទាំងអស់ បើទោះជាអស់ថ្លៃប៉ុណ្ណា។

ជាក់ស្ដែងមួយឈុតស ដែលអ្នកនាងគ្រងមកក្នុងកម្មវិធី ដែលមាន ឱក សុគន្ធកញ្ញា ចូលរួមនោះ គឺជាកុម្ម៉ង់ម៉ូដដោយការចង់បានរបស់អ្នកនាងផ្ទាល់ ដោយមិនមែន ជាងកាត់ឲ្យស្រាប់ៗនោះទេ។ អ្នកនាងថា ខ្លួនចូលចិត្តលែងម៉ូតឈុតខ្លាំងណាស់ ហើយបើទោះជាឈុតខ្លះ មានតម្លៃកប់ពពក ក៏អ្នកនាងមិនសាញដែរ។ យ៉ាងណាមិញអ្នកនាង មិនបានបង្ហើបឲ្យដឹងពីតម្លៃរ៉ូបស ដែលធ្វើឲ្យអ្នកនាង លេចធ្លោនៅក្នុងជំនួបជាមួយ ឱក សុគន្ធកញ្ញា នាថ្ងៃនោះឡើយ។

គួរបញ្ជាក់ផងដែរថា អ្នកនាង Love Riya គឺជាអ្នកលក់ផលិតផល អនឡាញញប៉ុណ្ណោះ ប៉ុន្តែដោយសារប្រជាប្រិយភាពល្បីល្បាញ នៅក្នុងសង្គមហ្វេសប៑ុក ទើបធ្វើឲ្យក្រុមហ៑ុនម្សៅទឹកដោះគោធំមួយ ដែលអ្នកនាង ឱក សុគន្ធកញ្ញា គឺជាតំណាង ជ្រើសជាស្រ្តីពរពោះ ដែលទទួលផលិតផលគ្រប់ផ្នែក របស់ក្រុមហ៑ុនយកមកប្រើប្រាស់ តាំងពីអ្នកនាងពរពោះកូនស្រីបាន៣ខែ។ អ្នកនាង និងស្វាមី ត្រូវបានក្រុមហ៑ុនអញ្ជើញ ជាគូស្នេហ៍កិត្តិយស ក្នុងពិធីចុះហត្ថលេខា ជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី៩ កញ្ញា នៅសណ្ឋាគារសូហ្វីតែល ដោយរៀបឲ្យអង្គុយជួរមុខផង ម្ខាងម្នាក់នឹងគូស្នេហ៍តារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ ទើបកាន់តែធ្វើឲ្យអ្នកនាង និងស្វាមីលេចធ្លោ នៅពេលអ្នកនាង Love Riya លែងខ្លួនបានស្អាតជាមួយឈុតរ៉ូបសផង៕

មតិយោបល់