ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក សុគន្ធកញ្ញា ប្រកាសឈ្មោះកូនប្រុស ថ្ងៃកុងត្រាជាមួយផលិតផលទឹកដោះគោសិង្ហបុរី

កាលពីល្ងាចថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៩ តារាចម្រៀងល្បីល្បាញអ្នកនាង ឱក សុគន្ធកញ្ញា បានចុះកុងត្រាផ្លូវការ ធ្វើជាអ្នកផ្សព្វផ្សាយផលិតផលម្សៅទឹកដោះគោ Nutrimum ដែលត្រូវគេស្គាល់ថា ជាផលិតផលទឹកដោះគោរបស់ប្រទេសសិង្ហបុរី។ នៅក្នុងពិធីនោះ អ្នកនាងក៏បានប្រកាសឈ្មោះកូនប្រុស ក្នុងផ្ទៃជាសាធារណ:ឲ្យដឹងផងដែរ បើទោះជាកូនប្រុស ទើបតែមានវ័យ៦ខែក្នុងផ្ទៃ។

អ្នកនាង ឱក សុគន្ធកញ្ញា និយាយថា កូនប្រុសរបស់អ្នកនាង ត្រូវបានអ្នកនាង និងស្វាមី សម្រេចចិត្តដាក់ឈ្មោះហៅក្រៅរួចហើយ តែសម្រាប់ឈ្មោះ ពិតនៅមិនទាន់ឯកភាពនោះទេ ទើបអ្នកនាងមិនទាន់បង្ហើប។ អ្នកនាងថា ខ្លួននឹងហៅកូនប្រុសក្រោយពេលប្រសូត្រថា ឆលី តែអ្នកនាង មិនបានបង្ហើបប្រាប់ពីមូលហេតុថា អ្វីដែលធ្វើឲ្យអ្នកនាង និង ស្វាមី ឯកភាពគ្នាដាក់ឈ្មោះ កូនថា ឆលី ដែលមានពាក្យលី ដូចឈ្មោះ លោក អុឹង សុខលី ជាស្វាមីនោះទេ ក្រៅតែបពីប្រាប់ថា ចង់បានឈ្មោះនឹង។

អ្នកនាងក៏បានបញ្ជាក់ប្រាប់ពីមូលហេតុ សម្រេចចិត្តធ្វើជាអ្នកផ្សព្វផ្សាយ ឲ្យផលិតផលម្សៅ ទឹកដោះគោ NutriMum ផងដែរ ថាដោយសារទឹកដោះគោនេះ បានជួយឲ្យអ្នកនាងមានសុខភាព តាំងពីប្រើក្នុងពេលពរពោះមកដល់ពេលនេះ ហើយធ្វើឲ្យអ្នកនាងរឹងមាំ ដោយមិនសូវចាញ់ ដែលមិននាំប៉ះពាល់ដល់ការងារ។ អ្នកនាងក៍បានប្រាប់ថា ហេតុផលទៅដល់រោងចក្រផលិត ដោយផ្ទាល់ នៅក្នុងប្រទេសសិង្ហបុរី ដែលមើលឃើញយ៉ាងច្បាស់ពីស្តង់ដា និង ដោយសារតែរសជាតិរបស់ទឹកដោះគោនេះ គឺចង់ឲ្យអ្នកនាងទទួលទាន បន្ទាប់ពីធ្លាប់សាកយីហោផ្សេងមិនចូលចិត្ត។

អ្នកស្រី Khon Keokesey តំណាងក្រុមហ៑ុនប្រចាំ នៅកម្ពុជា បានអះអាងថា ដោយសារតែក្រុមហ៑ុនតាមដាន និងសង្កេតឃើញថា តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា គឺជាតារាល្បីល្បាញ ដែលមានអ្នកគាំទ្រច្រើន ទើបក្រុមហ៑ុន សម្រេចជ្រើសយកអ្នកនាង ឲ្យធ្វើជាអ្នកផ្សព្វផ្សាយផលិតផលផ្ដាច់មុខ។ អ្នកស្រីក៏បង្ហាញអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាស្រីរូបនេះ យល់ព្រមមករួមការងារ ជាមួយគ្នាជាផ្លូវការ៕

មតិយោបល់